ភ្នំពេញ៖ ក្រោយប្រកាស់លទ្ធផលការប្រឡងបាក់ឌុបកាលពីថ្ងៃទី ៩ ខែ កញ្ញាឆ្នាំ ២០១៩នេះ បានដឹងចំនួនជាប់ធ្លាក់មកស្រាប់តែក្រុមយុវសិស្សថ្នាក់ទី១២បានផ្ទុះការតវ៉ាពីលទ្ធផលប្រឡងនៅមុខក្រសួងអប់រំយុវជននិងកីឡានាព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះមានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៧,០៤៣នាក់ស្រី ៦០,៤២៧នាក់និងមានមណ្ឌលប្រឡងចំនួន២០២មណ្ឌល។
ប្រភព Sovann Rithy