នារី​ម្នាក់​ បាន​ទម្លាយ​នូវ​ប្រវត្តិ​ស្នេហា​របស់​លោកគ្រូ​ម្នាក់​ ដែល​ត្រូវ​ប្រពន្ធ​អប្រិយ​សម្លាប់

ភ្នំពេញ ៖ ថ្មីៗ​នេះ​ មាន​រឿងរ៉ាវ​ដ៏​កក្រើក​មួយ​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក និង សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី ស្ត្រី​ដែល​ជា​ប្រពន្ធ​ម្នាក់​ រួម​ដៃ​គ្នា​ជា​មួយ​សហាយ​សម្លាប់​ប្តី​ខ្លួន​ឯង​​ជា​គ្រូ​បង្រៀន។

ពាក់ព័ន្ធ​នឹង​រឿង​ដ៏​ឃោរឃៅ​ឥត​ធម្មមេត្តា​ខាង​លើ​នេះ​ដែរ សមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូត​ចាប់​បាន​ឃាតក​ គឺជា​ប្រពន្ធ​ជនរងគ្រោះ គឺ​នាង​ជួល​គេ ​និង​បក្ខពួក​សម្លាប់ តែ​ជនដៃដល់​ម្នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២៩​សីហា​នេះ។

ប្រពន្ធ​ចិត្ត​តិរច្ឆាន​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ ឃឿន ស៊ី​ហ៊​ន​ ហៅ ស៊ី ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ ​ស្នាក់នៅ​ជាមួយ​ប្តី​(​ឈ្មោះ រឿន រតនា​) នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​។

ងាក​មក​វិញ ជុំវិញ​រឿង​ដ៏​សាហាវ​ឃោរឃៅ​ខាង​លើ ក៏​ត្រូវ​បាន​គេ​ទម្លាយ​ចរិត​ពិត​របស់​ស្ត្រី​ជា​ប្រពន្ធ​​រូប​នេះ​ដែរ ​ដោយ​បញ្ជាក់​ថា ប្រពន្ធ​គាត់​ផិត​គាត់​ច្រើនដង​ហើយ រត់​ទៅ​តាម​ប្រុស ​គាត់​រស់នៅ​មើលថែ​កូនៗ​ម្នាក់ឯង​រាប់​ឆ្នាំ​ សង្សារ​ថ្មី​គាត់ៗ​ទើបតែ​ទាក់ទង​គ្នា​ថ្មីៗ​នេះ​ទេ ​ពេលដែល​គាត់​ធ្វើ​ចិត្ត​បាន ​ប្រពន្ធដើម​មកសុំ​ជា​នា ដោយ​ស្រលាញ់​អាណិត​កូនៗ​ ទើប​គាត់​ព្រម​ទទួល។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដើម​ហេតុ​ ព្រោះ​ប្រពន្ធដើម​ចង់បាន​ទ្រព្យ ដើម្បី​រួមរស់​ជា​មួយ​ប្រុស​សហាយ​នាង​ ដែល​នាង​ឲ្យ​មក​បាញ់​ប្តី។ ​អ្នកណាៗ​ក៏​ដឹង ​លោកគ្រូ​ចរិត​ល្អ​ សិស្ស​ទាំងអស់​ស្រលាញ់​ចូលចិត្ត​ អ្នក​ជិត​ខាង​រាប់អាន​ណាស់ គាត់​គ្មាន​សត្រូវ​ទេ នាង​ជា​ប្រពន្ធ​ក៏​និយាយ​ដែរ ​ប្តី​នាង​មិន​ដែល​មាន​សត្រូវ​ឡើយ ​និយាយ​រួម​ លោកគ្រូ​ស្រលាញ់​កូនៗ​គាត់​ណាស់។

យ៉ាងណាមិញ ​ថ្មីៗនេះ ក៏​មាន​អាខោន​គណនី​ហ្វ៊េ​ស​បុ​កមួយ​បាន​រៀបរាប់​ពី​ស្នេហា​ដំបូង​ កាល​នារី​ជា​ប្រពន្ធ​ស្រលាញ់​បុរសរងគ្រោះ​ដែលជា​ប្តី​យ៉ាង​ខ្លី​ដូច្នេះ​ថា ​៖ «​បាត់​ហើយ​ភាព​កក់ក្តៅ អាសូរ​ណាស់​ក្មេងៗ​Sok ea Se ang ឯង​ចាំបាន​អត់​ កាល​វា​ស្រឡាញ់​លោកគ្រូ​ដំបូង វា​ប្រច័ណ្ឌ​លោកគ្រូ​ជាមួយ​ពួក​យើង ភ្នែក​វា​សម្លឹង​ពួកយើង​ម្តងៗ​ចង់​ស៊ីទាំង​រស់​»៕

បើ​ប្រិយមិត្ត​ចង់​ជ្រាប​ច្បាស់​ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​បន្ថែម ៖

Related posts

Leave a Comment