សង្ឃឹមហើយ! ក្រោយឃើញ តាចេក ជួបបញ្ហាជីវិតផ្ទួនៗ ពេលនេះ ត្រូវបានលោកស្រី ទ្រី ដាណា បានប្រកាសផ្តល់ជំនួយហើយ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាកំប្លែងជើងចាស់ តាចេក បានជួបគ្រោះជីវិតផ្ទួនៗ ដោយមានទាំងក្រ.ឡា.ប់.ក.ង់.បី.រ.បួ.ស ដោយទាំងកូនទៀតផង ស្ទើរតែប៉ះពាល់ទៅដល់ជីវិត ដែលធ្វើឲ្យមហាជន និងអ្នកនិយមចូលចិត្តការសម្តែងរបស់ លោកតាចេក នាំគ្នាសម្តែងនូវអារម្មណ៍អាណិតអាសូរជាអនេក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈជួបប្រទះនូវរឿងរ៉ាវជីវិតដ៏ជូរចត់បែបនេះ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២ នេះ គេបានឃើញ លោកស្រី ទ្រី ដាណា បានប្រកាសផ្តល់ជំនួយជូន តាចេក ដើម្បីទទួលបានដើមទុន យកទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិតបន្ថែម ជាមួយក្រុមគ្រួសារដ៏កក់ក្តៅរបស់លោក ដែលមាន តាចេក ជាមេគ្រួសារក៏ដូចជាអ្នករ៉ាប់រងបន្ទុកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកស្រី ទ្រី ដាណា បាននិយាយរៀបរាប់ប្រាប់ថា៖ “ឱតាចេកអើយ ទើបឃើញ មើលទៅសង្វេគចិត្តណាស់ ទើបសួរគេ ថាគាត់ឈប់សម្ដែងយូរហើយ ឃើញទៅលក់ទឹកសុទ្ធ ឥឡូវទៅលក់បន្លែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មានថ្ងៃមុនក្រ.ឡា.ប់.ក.ង់បី រ.បួ.សដោយទាំងកូនទៀត។ ជីវិតយើងម្នាក់ៗ ឆ្លងកា.ត់ការលំបាករាប់មិនអស់ ហឹម! ខ្ញុំនឹងជួយគាត់ខ្លះ ដើម្បីបានដើមទុន យកទៅរកស៊ីបន្ថែម! សុំសួរតិច ពូចេក នៅណាឥឡូវ ជួយប្រាប់ខ្ញុំផង” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment