អីយ៉ា ក្រោយការបាន ៣ ខែ ស្រាប់តែស្វាមីតារាស្រី វីៈ និច ពោលពាក្យមួយឃ្លានេះឡើង មានអី វីរៈ និច ស៊ែរផុសឡើង ព្រមទាំងតបវិញផាំងបែបនេះថា…

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងស្រីរូបស្រស់ វីរៈ និច និងស្វាមី បានប្រកាសដំណឹងដ៏ល្អមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ពោលគឺ វីរៈ និច កំពុងតែពរពោះដំបូង ក្រោយពីបានដឹកដៃស្វាមីបណ្តូចិត្តចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការប្រកាសដំណឹងល្អមួយនេះហើយ អាចនិយាយបានថាជារឿងដ៏ពិសេសមួយក្នុងឆាកជីវិតតារាចម្រៀង វីរៈ និច ដោយការពពោះលើកនេះ មិនមែនទទួលបានសមាជិកម្នាក់ទេ គឺនាងកំពុងតែពពោះកូនភ្លោះថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗនេះ ជីវិតគូរបស់ តារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង និងរំភើបចិត្តជំនួសនាងទៀតក្រោយពីបានឃើញស្វាមីបណ្តូលចិត្តនាង បានបង្ហោះរូបភាប៉ុន្មានសន្លឹកនៅឯមាត់សមុទ្រ ពោរពេញដោយភាពផ្អែមល្ហែម ថែមទាំងពោលពាក្យបែបនេះថា៖ “មានពេលវេលាបែបនេះ ១០ ឆ្នាំប៉ុន្មានដងជាមួយមនុស្សដែរខ្លួនស្រឡាញ់ Virak Nich” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ក្រោយពីបានឃើញស្វាមីបង្ហោះបែបនេះភ្លាម វីរៈ និច ហាក់មានការរំភើបចិត្តជាខ្លាំង ព្រមទាំងធ្វើការស៊ែរបន្ត រួចនិយាយមួយឃ្លាថា៖ “លើសជាតស្ករតហើយ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ មានមហាជន និងអ្នកគាំទ្រតារាស្រីរូបនេះ ក៏ដូចជាអ្នកសិល្បៈជាច្រើនដួង បាននាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍រំភើបជំនួស និងជូនពរដល់រូបនាង និងស្វាមីកាន់តែទទួលបានសុភមង្គលក្នុងជីវិតផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment