ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ អំពីព័ត៌មានដែលនាយ ចឺម តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេ ត្រូវបានជន ដៃ ដល់ម្នាក់ បានប្រេីប្រាស់អំ ពើហិ ង្សាវា យតប់មកលេីខ្លួន ដែលបានប ង្កឲ្យរង របួ ស ចំក្បា លយ៉ាងធ្ងន់ ធ្ងរ ចំនួន ៥ថ្នេ រ ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៤និង២០រសៀល ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជន ដៃ ដល់រូបនេះមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងនោះដែរ ជន សង្ស័ យ បានប្រើ ហិ ង្សា ដ៏ ឃោ ឃៅ វា យ ដោយ ដំ បង យ៉ាងធ្ងន់ ធ្ងរមកលើនាយ ចឺម តារាចំរៀង ខណៈចោទប្រកាន់ថា នាយ ចឺម បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន រហូតកើតជារឿងប្រចណ្ឌ ទេីបធ្វើអោយជន ដៃ ដល់ទ្រាំមិនបាន ក៏ផ្ទុះ ជាកំ ហឹង ប ង្កការវា យតប់ទៅលេីជនរង គ្រោះតែម្តង។
ជុំវិញរឿងរ៉ាវខាងលើ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលមានមហាជន និងតារាក្នុងសិល្បៈជាច្រេីន បានមានការបារម្ភជាខ្លាំងចំពោះនាយ ចឺម ក្រោយពីបានមេីលឃ្លីបវីដេអូ ដោយជន បង្ក បានយកដំ បងមកវា យលេីនាយ ចឺម និងថែមទាំងមានបំណ ងគម្រា មបា ញ់ និងកាប់ដល់ជនរង គ្រោះទៀតផង។
ទន្ទឹមនឹងករណីនេះដែរ កាលពីយប់មិញនេះដែរ លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានមានការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ «ព័ត៌មានចុងក្រោយសម្រាប់ថ្ងៃទី20 ខែធ្នូ ឆ្នាំ2019 មុននេះបន្តិច ខ្ញុំបាទបានទទួលដីកាឃុំខ្លួនពីតុលាការខេត្តប៉ៃលិនហើយ។ សូមជួយស៊ែរចែករំលែកអបអរសាទរនាយចឺមទទួលបានយុត្តិធម៌ហើយ»។
សូមជម្រាបថា ជននេះត្រូវដាក់នៅក្រោមការពិនិត្យពីបទ”ហិ ង្សាដោយចេតនា មានស្ថានទម្ងន់ទោ ស និងធ្វើឲ្យខូចខាតដោយចេតនា” បទល្មើសដែលមានបញ្ញាតិផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ បង្កាប់ឲ្យឃុំខ្លួនជនត្រូវចោទដែលមានសវតាជាតិដូចខាងលេីរយៈពេល ៤ (បួន)ខែ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
យ៉ាងណាមិញ ខាងក្រោមនេះ គឺជាទិដ្ឋភាពដែលនាយ ចឺម ក្រោយពីត្រូវបានជន បង្ក បានវា យត ប់រួចមក ក៏ត្រូវបានមិត្តភ័ក្ដិបងប្អូននាំត្រលប់យកមកផ្ទះវិញ ដែលក្នុងនោះ ទាំងឪពុកម្ដាយ លោកយាយលោកតា និងសាច់ញាតិជាច្រើននៅក្នុងភូមិ បានមានការយំស្រែកអាណិតដល់នាយ ចឺម ជាខ្លាំង ក្រោយពីបានឃេីញស្ថានភាពរបួសដ៏ធ្ងន់ ធ្ងរ នេះ។