ឃើញហើយរំភើបជំនួស! ក្រោយបែកគ្នាជិត ១ ឆ្នាំ ពេលនេះ ឌួង ហ្សូរីដា អាចជួបជុំម្តាយវិញហើយ មើលទៅពិតជាពោរពេញដោយ ស្នាមញញឹម និងរីករាយណាស់…(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ឌួង ហ្សូរីដា បានជិះយន្តហោះទៅជួបអ្នកម្តាយជាទីស្រលាញ់នៅប្រទេសថៃ ក្រោយរស់នៅឃ្លាតឆ្ងាយពីគ្នាអស់រយៈពេលជិត ៨ខែមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពប៉ុន្មានសន្លឹក និងវីដេអូមួយនេះ បានបង្ហាញពីសកម្មភាពជួបគ្នាឡើងវិញរបស់ម្តាយកូនតារារូបនេះ ឃើញថាម្តាយ ឌួង ហ្សូរីដា ពិតជារំភើបចិត្ត ក្តុកក្តួលរហូតទប់ទឹកភ្នែកមិនជាប់ពេលបានជួបកូនស្រីបណ្តូលចិត្តក្រោយឃ្លាតគ្នាមួយរយៈពេលមកនេះ ដែលសកម្មភាពមួយនេះក៏បានធ្វើឲ្យមហាជន ក៏ដូចជាមិត្តភក្តិនៅក្នុងរង្វង់សិល្បៈ រំភើបចិត្តជំនួសម្តាយកូនអ្នកទាំងពីរមិនស្ទើរនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ឌួង ហ្សូរីដា បាននិយាយរៀបរាប់ប្រាប់ទៀតថា៖ “19-20-Dec-2021 : First Flight បន្ទាប់ពីខានហោះហើរជិត២ឆ្នាំ មករកអ្នកម្តាយសំណព្វចិត្ត សំខាន់អត់ប្រាប់ថាមកទេ ព្រោះចង់ Surprised គាត់ ឥឡូវ Surprised បានសំរេចមែន ខានជួបកូនធំ ជិត ៨ខែហើយ តាមពិតទៅគឺកំពុងតែខឹង អត់និយាយរកកូនធំ ទេប៉ុន្មានថ្ងៃនេះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ដើមឆ្នាំថ្មី ២០២២ គ្រួសារតារាស្រីរូបនេះ ទទួលដំណឹងសែនរីករាយយ៉ាងខ្លាំង ក្រោយព្យាបាលរយៈពេល ១ ឆ្នាំ ពេលនេះ អ្នកម្តាយ ត្រូវបានក្រុមគ្រួពេទ្យអះអាងថា ជាសះស្បើយ ១០០% ពីជំ.ងឺ.ម.ហា.រី.ក.ហើយ ដែលធ្វើឲ្យមហាជន និងបណ្តាអ្នកគាំទ្ររំភើបចិត្តជំនួស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកម្តាយក៏ធ្វើដំណើរត្រឡប់មកទឹកដីកម្ពុជាវិញ បានជួបជុំកូនស្រីទាំងបី រស់នៅនិងហូបបាយជួបជុំគ្នា ដូចពេលមុន មើលទៅពិតជាមានក្តីសុខខ្លាំង ខណៈគ្រួសារជួបជុំឡើងវិញ ហើយអ្នកម្តាយក៏ជាសះស្បើយ ។

ឌួង ហ្សូរីដា ក៏បានបង្ហោះរូបភាពជុំគ្រួសារប៉ុន្មានសន្លឹកចេញមក ព្រមទាំងភ្ជាប់សារមួយឃ្លាទៀតថា៖ “ថ្ងៃដំបូងអាហារថ្ងៃត្រង់ជួបជុំគ្រួសារនគរស្រីលវរ ខានជួបជុំអាហារថ្ងៃត្រង់ជាមួយគ្នាជិត ១ឆ្នាំហើយ..!

សំខាន់ លោកម៉ែមកដល់ភ្លាម ដើរមិនទាន់រួចស្រួលបួលផង ចាប់ផ្តើមត្រួត កងពលហើយ អរគុណចែស្រៀង ផ្ញើរបង្កងយ៉ាងឆ្ងាញ់ជូនលោកម៉ែ និង កូនៗ និយាយពីចិត្តល្អហួស បងស្រីខ្ញុំម្នាក់ហ្នឹង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment