អីយ៉ា ស្ងាត់ៗ ស្រាប់តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដាកប៉ុន្មានប៉ុស្តិ៍នេះ ជាមួយភរិយាខ្លួន បែបស្វីតៗ មើលទៅស្រស់ស្រាយដល់ហើយ ឆ្លៀតភ្ជាប់ពាក្យសរសើរភរិយា ឡើងពេញៗមាត់ ថា…

ហ្វេសប៊ុក៖ ពិតណាស់ ជាញឹកញាប់ ក្រុមគ្រួសារកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ត្រូវបានមហាជនជាច្រើន ចាត់ទុកជាគ្រួសារអ្នកសិល្បៈពោរពេញដោយសុភមង្គល និងជាគំរូដ៏ល្អមួយដល់មហាជន បើទោះបីជាលោក និងភរិយាបានរៀបការជាចច្រើនឆ្នាំមកក្តី ហើយថែមទាំងទទួលបានកូនប្រុស ៣នាក់ជាចំណងដៃក៏ពិតមែន ប៉ុន្តែក្តីស្រលាញ់ និងភាពផ្អែមល្ហែមរវាងប្តីប្រពន្ធនៅតែស្អិតល្មួតដដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលារួមរស់ជាប្តីប្រពន្ធជាមួយគ្នារាប់ឆ្នាំ មកដល់ពេលនេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅតែប្រើពាក្យផ្អែមល្ហែមខ្លាំងដាក់ប្រពន្ធជាទីស្រលាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ជាមួយភរិយាខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងភ្ជាប់ពាក្យមួយឃ្លា សរសើរប្រពន្ធមិនដាច់ពីមាត់ឡើយថា៖ “មើលទៅធម្មជាតិស្រស់ស្អាតមធ្យម ងុំចាញ់សម្រស់អូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ព្រមទាំងពាក្យសម្តីលើកសរសើរប្រពន្ធរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ បានធ្វើឲ្យអ្នកសិល្បៈជាច្រើនដួង ក៏ដូចជាមហាជណដែលនិយមគាំទ្ររូបលោក មានការពេញចិត្តចំពោះលោកកាន់តែខ្លាំង ព្រោះបើទោះបើប្តីប្រពន្ធអ្នកទាំងពីរមានកូនធំៗ ច្រូងទន្ទឹមខ្លួនអស់ហើយក្តី តែមើលទៅក្តីស្រលាញ់រវាងគ្នាគឺនៅតែមិនប្រែប្រួលអីបន្តិចសោះឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment