សូមជួយលោកតាផងបងប្អូន! អាណិតលោកតាអាយុជិត១០០ឆ្នាំហើយ មានជំងឺ​ហូរឈាមតាមច្រមុះ​រហូត​ ទៅពេទ្យ គេទារ៧៦ម៉ឺនរៀល ទើបដើរសុំទានគេព្រោះខ្វះខាត…..

ហ្វេសប៊ុក៖ គួរឲ្យអាណិតលោកតាខ្លាំងណាស់ វ័យ៩៦ព្រះវស្សា ហើយនៅដើរសុំទានគេតាមដងផ្លូវ ដើម្បីរកប្រាក់មកមើលជម្ងឺ ហូរឈាមតាមច្រមុះរហូត ហើយទៅមន្ទីរពេទ្យ គេទារលុយ៧៦មុឺនរៀលដើម្បីព្យាបាល បានត្រឹមតែលើកម្រាមដៃដប់ សូមឲ្យបងប្អូនជួយលោកតាផង។

យ៉ាងណាមិញបើយោងតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Siek Bunnarry ដែលបានបង្ហោះនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ ដោយគណនីហ្វេសប៊ុកខាងលើនេះបានរៀបរាប់ឲ្យដឹងថា៖ «តេីចាំមេីលរឿងជួយសង្គម​ ជួយចាស់ជរា​ តេីមានអ្នកស៊ែអត់​ លោកតាអាយុ​ ៩៦ឆ្នាំ​ ត្រូវមកសុំទានគេដេីម្បីចិញ្ចឹមជីវិតពីរនាក់តាយាយ​ លោកតាមានជំងឺ​ ហូរឈាមតាមច្រមុះ​រហូត​

លោកតាបានសុំសំណូរពរអោយបងប្អូនសប្បុរសធម៌មេត្តាជួយលោកតាផង​ លោកតាសុំទាននៅម្តុំលូកទឹកស្អុយ​ លោកតាទៅពេទ្យគេទា​ 76មុឺនរៀល​ក្នុងការព្យាបាល​ ប៉ុនែ្តខ្វះខាតគ្មានលុយទៅ​ មានតែទ្រាំ​ ចឹងខ្ញុំសុំលេីកម្រាមដៃដប់សូមបងប្អូនជួយគាត់ផង​។
Tel: 012540401 0967080007»

Related posts

Leave a Comment