រំភើបជំនួស! អីយ៉ា លេងឈុតធំ បងប្អូនត្រកូល ខាត់ ច្រៀងរាំឆៃយុំាអបអរដល់អ្នកម្តាយ បានសម្ភាសជាប់ទៅរស់នៅ អាមេរិក ជាមួយ ខាត់ ស្រីវង…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ដែលនិយមតាមដានខ្សែជីវិតឯកជនរបស់ក្រុមគ្រួសារតារាពហុជំនាង អ្នកនាង ខាត់ សុឃីម ប្រាកដជាជ្រាបច្បាស់មកហើយថា គិតមកទល់ពេលនេះជាង ២០ ឆ្នាំហើយ ដែលក្រុមក្រួសារត្រកួល ខាត់ បានឈរជើងលើវិថីសិល្បៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោកឪពុក គឺលោកតា លាវ ខាត់ បានលាចាក់លោកក៏ពិតមែន ប៉ុន្តែអ្នកនាង ខាត់ សុឃីម និងបង្អូនបង្កើតទាំង ៨នាក់ទៀតនៅតែបន្តបោះជំហានលើអាជីពជាអ្នកចម្រៀង តន្រ្តីករ ផ្នែករបាំបុរាណដូចដើមហើយក្រោយពីលោកឪពុកលាចាកលោក កូនៗប្រុសស្រីទាំង ៨ និងកូនប្រសា ក៏បន្តមើលថែអ្នកម្តាយជាទីស្រលាញ់យ៉ាងយកចិត្តទុកដាក់ស្មើជិវិតទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុងចំណោមបងប្អូនត្រកូល ខាត់ ទាំង ៨ នាក់ គេបានដឹងថា គឺមានអ្នកនាង ខាត់ ស្រីវង ដែលជាកូនទី ៥ ដែលកំពុងរស់នៅលើទឹកដីអាមេរិក ជាមួយស្វាមី ឆ្ងាយពីស្រុកកំណើត ឆ្ងាយពីបងប្អូនតែម្នាក់ឯង ដែលជារឿយៗអ្នកនាង ខាត់ សុឃីម តែងលើកយកមកនិយាយនឹងអាណិតដល់ប្អូនស្រី នៅឆ្ងាយពីក្រុមគ្រួសារជាងគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញអ្នកនាង ខាត់ សុឃីម បង្ហោះវីដេអូមួយ យ៉ាងមានសុភមង្គលនៅលើគណនីហ្វេសប៊ុករបស់ខ្លួន បានឲ្យដឹងដែរថា អ្នកម្តាយរបស់អ្នកនាងនឹងត្រៀមទៅរស់នៅឯសហរដ្ឋអាមេរិកហើយ ក្រោយសម្ភាសន៍ជាប់នៅស្ថានទូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ បើក្រឡេកទៅមើលកូនៗប្រុសស្រីនៅឯប្រទេសកម្ពុជាក៏រំភើបឥតឧបមា ដែលអ្នកម្តាយបានទៅរស់នៅឯសហរដ្ឋអាមេរិកជាមួយនឹងប្អូនស្រីទី ៥ រហូតកូនៗគ្រប់គ្នាច្រៀងរាំឆៃយុំា អបអរសាទរម្តាយយ៉ាងពេញទំហឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment