នឹកស្រណោះពេក វីជេ ដាដា បានបង្ហោះសារទម្លាយអាថ៌កំបាំងមួយកាលពី ១៥ ឆ្នាំមុន ដិតដាមជាមួយ ជាដេវីត បងប្រុស ជា វណ្ណារិទ្ធ ក្រោយបានចូលរួមពិធិបុណ្យ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានជ្រាបមកហើយថា ដំណឹងដ៏សែនក្រៀមក្រំនៃគ្រួសាររបស់ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ ដែលបាត់បង់បងប្រុសច្បងជាទីស្រលាញ់ គឺអតីតតារាចម្រៀងល្បីឈ្មោះអំឡុងឆ្នាំ ២០០០ លោកជា ដេវីត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ ដោយសាររោគាពាធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ជា វណ្ណារិទ្ធ ក៏បានទម្លាយសារមួយយ៉ាងសោកសៅបំផុត ថា៖ “ដោយក្តីអាឡោះអាល័យ អាណិតបំផុត ចុងឆ្នាំ2021 និង ដើមឆ្នាំ2022 គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាចម្រៀង ជា ដេវីត បានទទួលមរណៈភាពហើយ ដោយជម្ងឺ សូមវិញ្ញាណក្ខន័្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំអោយអ.ភ័.ព្វ.ដូចជាតិនេះទៀត សូមអោយ ក.ម្ម.ពៀ.រទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងដំណឹងមរណភាពរបស់អតីតារាចម្រៀងរៀមច្បងលោក ជា ដេវីត បានធ្វើឲ្យមហាជ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងមិត្តរួមសិល្បៈជំនាន់ជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់រូបលោកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គេក៏បានឃើញមានវត្តមានមហាជន អ្នកសិល្បៈជាច្រើនដួងបានបង្ហោះសារចូមរួមរំលែកទុក្ខ និងខ្លះទៀតក៏បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ.ស.ព.ដែលប្រព្រឹត្តទៅនៅឯ វត្តយសសុវណ្ណរាម ហៅ វត្តឫស្សីស្រស់ ។

ជាក់ស្តែង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក វីជេ ដាដា ក៏មានវត្តមានផ្ទាល់ក្នុងការចូលរួមពិធីបុណ្យ.ស.ព.របស់លោក ជា ដេវីត នៅថ្ងៃដំបូងផងដែរ ដោយក្នុងនោះ លោកក៏បាននិយាយរៀបរាប់នូវអតីតកាលពី ១៥ ឆ្នាំមុនរបស់លោក និងអតីតតារាចម្រៀងលោក ជា ដេវីត កាលនៅមានជីវិត គឺមានគុណមួយដែលលោកមិនអាចបំភ្លេចបាននោះឡើយ ។

វីជេ ដាដា បានសរសេរសាររំលែកទុក្ខ និងអនុស្សាវីរយ៍យ៉ាងអាលោះអាល័យ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ថា៖ “មកចូលរួមពិធីបុណ្យសព បងប្រុស ជាដេវីត ដែលត្រូវជាបងប្រុស លោក Chea Vannarith នឹកឃើញកាលពីរ 15 ឆ្នាំមុនប្អូនមកភ្នុំពេញដំបូងពិបាកណាស់រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកសូម្បីតែអាហារបីពេល

ក៍ រកញាំមិនបានផងតែបងបានទិញអាហារនិងបាយអោយប្អូនញាំគុណដល់ធំមួយនេះខ្ញុំតែងតែចាំក្នុងចិត្តខ្ញុំរហូតមកបើមានជាតិក្រោយពិតខ្ញុំសង្ឃឹងថាបានស្គាល់បងទៀត ហើយបើមានជាតិក្រោយពិត ក៍ សង្ឃឹមថាបងនិងមានអាយុវែងជាងនេះ” ៕

Related posts

Leave a Comment