អានហើយចង់យំតាម! អ្នកនាង ផន សុផារី បង្ហោះសាររៀបរាប់យ៉ាងរំជួលចិត្ត ក្រោយលោកយាយជាទីគោរពស្រលាញ់ លាចាកលោកគ្មានថ្ងៃវិលត្រឡប់

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក តារាស្រី ផន សុផារី បានប្រកាសដំណឹងឲ្យដឹងថា អ្នកនាង ជួបទុក្ខធំ ខណៈដែលបាត់បង់មនុស្សជាទីស្រលាញ់ គឺលោកយាយបង្កើតរបស់អ្នកនាង បានទទួលមរណភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំនេះ មានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញសម្តែងអារម្មណ៍សោកស្តាយ និងផ្ញើសារចូលរួមរំលែកទុក្ខដល់រូបនាង និងក្រុមគ្រួសារផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្វីដែលធ្វើឲ្យមហាជនកាន់តែរំជួលចិត្តនោះ ក្រោយពីបានឃើញអ្នកនាង ផន សុផារី បានបង្ហោះសារនៅលើបណ្តាញសង្គមជាថ្មី ដោយរៀបរាប់បង្ហាញពីទុក្ខសោក និងសេចក្តីស្រណោះស្រណោកអាឡោះអាល័យចំពោះលោកយ៉ាងជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះ អ្នកនាង ផន សុផារី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “នឹកស្នាមញញឹម នឹកសម្លេង ដែលធ្លាប់ហៅចៅថា …អាហ៊ី ពេលចៅពពោះ យាយសុខចិត្តឈចាំចៅពេលចៅចូលបន្ទប់ទឹកម្តងៗ ខ្លាចចៅរអិលដួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលចៅសម្រាល សុខចិត្តមកពីខេត្ត រាប់ខែដើម្បីមកចាំទទួលចៅ ទោះបីជាយាយចាកចេញ តែចៅសន្យាថា រាល់ឆ្នាំចៅៗនិងជុំគ្នានៅផ្ទះដែលយាយធ្លាប់នៅឯស្រុក មិនអោយស្ងាត់ទេណាយាយណា” ។

ក្រោយឃើញបែបនេះភ្លាម មានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល ខំមិន បន្តចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់អ្នកនាងជាបន្តបន្ទាប់ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment