ក្តុកក្តួលខ្លាំងណាស់! កញ្ញា សាឡាត់ ស្រីឡាង រៀបចំខួបកំណើតអោយបងប្រុសឆ្នាំនេះបានត្រឹមតែរូបថតខុសពីឆ្នាំមុនព្រោះតែ

ភ្នំពេញ ៖ បើគិតទៅមកទល់ពេលនេះ គឺរយៈពេលជាច្រើនខែដែរមកហើយ ដែលតារាសម្តែងប្រុសលោក ងួន កែវពេជ្រពិសិដ្ឋ បានលាចាកលោកចាកចោលប្រិយមិត្តគាំទ្រ ក៏ដូចជាមិត្តៗសិល្បៈករ ដោយសារតែជំងឺមហារីកដ៏កាចសាហាវ។តួយ៉ាង កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃខួបកំណើតរបស់លោក ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយខ្លាំងបំផុតនោះ គឺឆ្នាំនេះមិនដូចរាល់ឆ្នាំឡើយ។ ពោលគឺ ឆ្នាំនេះគ្មានវត្តមានរបស់លោក

ងួន កែវពេជ្រពិសិដ្ឋ ទៀតឡើយ រហូតធ្វើឲ្យតារាសម្តែងស្រី សាឡាត់ ស្រឡាង ដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោក អត់ទ្រាំមិនបាននឹងបង្ហោះសារយ៉ាងក្តុកក្តួល ក៏ដូចជារូបថតដ៏សែនស្រណោះបែបនេះថា ៖
« Happy BD បងប្រុសជាទីស្រលាញ់….ឆ្នាំនេះមិនដូចឆ្នាំមុន នៅត្រឹមរូបភាពរូបកាយបានបាត់គ្មានថ្ងៃត្រឡប់…

សូមអោយគ្រប់ជាតិខាងមុខយើងជាបងប្អូនដែលកើតក្នុងគ្រួសារតែមួយ អោយរស់នៅជាមួយគ្នាអោយបានយូរ កុំតិចដូចជាតិនេះ….។»យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានសម្តែងការសោកស្តាយចំពោះអ្នកទាំងពីរផងដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment