ពលរដ្ឋ​ម្នាក់​បានបង្ហេីបអោយដឹងថា មូលហេតុកូនប្រុសអធិការនគរបាលក្រុងបាវិត បានបា ញ់ សម្លា ប់ នារីរង គ្រោះ ដែលជាម្ចាស់ហាង គឺដោយសារតែ

កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩​ វេលា​ម៉ោង​៧យប់​ មានក រ ណី​​ជន​ ​ស​ង្ស័ យ​ម្នាក់​បាន​បា​ ញ់ចំនួន២គ្រា ប់​ ដោយមួយគ្រា ប់បា​ ញ់ឡើងលើ និងមួយគ្រា ប់ទៀតបា​ ញ់ចំស្ត្រីជាម្ចាស់ហាង​ ដែលហេតុ​ការណ៍​នេះ​ បាន​ប ង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ចំនុចភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ស្ថិត​ក្នុង​ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេកលោក​ ផែង​ វណ្ណៈ​ ដែលនៅមុន​នេះ​បន្តិច​ បានមានការ​បញ្ជាក់​អំពី​មូលហេតុ​ដែលឈានដល់ការ​បា​ ញ់​ ស ម្លា​ ប់​ ម្ចាស់ហាង​ខាង​លើ​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖«ពលរដ្ឋ​ម្នាក់​នៅ​ក្រុង​បាវិត​បានបង្ហេីបអោយដឹងថា​ ក រ ណី​ អធិការ​រង​ កែវ​ ចិត្រា​ បា​ ញ់ថៅកែហាង​ តន្ត្រី​ សំណាង​ អាណេ​ មិនមែនបញ្ហាកុម្មង់ម្ហូបយូរទេ​

គឺស្រីម្ចាស់ហាងត្រូវជា ស្រីកំណា​ ន់របស់អធិការក្រុងបាវិត លោក​ កែវ គង់ ដែលត្រូវជាឪពុករបស់ជន​ ដៃ ដល់។ ដោយខឹងស្រីកំណាន់ឪពុកជាម្ចាស់ហាង ដែលធ្វើឲ្យម្តាយខ្លួនឈឺចិត្តខ្លោចផ្សា ទើបសម្រេចចិត្តបា​ ញ់សម្លា ប់ស្រីស្នេហ៍ឪតែម្តងទៅ​។ នេះជាប្រភពមួយផ្ដល់ជូន​ សមត្ថកិច្ច​ ស្រាវជាវ​បន្ថែម​ តេី​ពិតដែរឬទេ​?»

សូម​ជម្រាប​ថា​​ ជនស​ ង្ស័ យ​រូប​នេះ​មានឈ្មោះ​ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿង ញៀ ន​ និងត្រូវជាកូនរបស់លោក កែវ គង់​ អធិការនគរបាលក្រុងបាវិត ត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនបានហើយ នៅស្នងការខេត្តស្វាយរៀង។ សូម​ជម្រាប​ថា​ បន្ទាប់​ពី​ជន​ ស​ ង្ស័ យ​ បានបា​ ញ់​ទៅ​លេី​ស្រ្តី​ រង​ គ្រោះ​ រួចមកក៏បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ស្ត្រីរង​ គ្រោះមានឈ្មោះ សឿន ដាណេ មាន​អាយុ​ ៣៨ឆ្នាំ រស់នៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកសុីបើកហាងនៅក្រុងបាវិត។​ ក្រោយ​កេីត​ហេតុ​​ ស្ត្រី​រង​ គ្រោះដែល​ជា​ម្ចាស់​ហាង​ខាង​លើ​នេះ​ បន្ទាប់​ពី​ជន​ ស​ ង្ស័ យ​ បា​នបា​ ញ់តម្រង់ក្បា​ លស្ត្រីរង​ គ្រោះ បណ្តាលឲ្យរងរបួ​ សធ្ងន់ រួចមក​

ក៏ត្រូវបានក្រុម​គ្រួសារ​សាច់ញាតិ និងភ្ញៀវជួយលើកជនរង​ គ្រោះ យកទៅសង្គ្រោះ​ បន្ទា ន់នៅប្រទេសវៀតណាម​ តែដោយសារ​ស្ថានភាព​ធ្ងន់​ ធ្ងរ​ពេក​ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ​ បានស្លា ប់បាត់ បង់ជី វិតនៅមន្ទីរពេទ្យប្រទេសវៀតណាម​ នៅពេលនេះ ស ព កំពុងត្រូវបានសាច់ញាតិបញ្ជូនត្រឡប់មកស្រុកកំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

Related posts

Leave a Comment