ម៉ាតណាម៉ាតហ្នឹង! លោកគ្រូពិតជាគោរពពាក្យសន្យាមែន ដោយគាត់សុខចិត្តអៀវ សិស្សប្រលងជាប់និទ្ទេស A តាមដងផ្លូវ

ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលលទ្ធផលប្រឡងតាមបណ្ដាខេត្តត្រូវបានបិទផ្សាយរួចរាល់អស់ហើយ ព្រមទាំងការប្រកាសលើទំព័រហ្វេកប៊ុកផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាលនៃគណៈអភិបាលរាជធានី/ខេត្ត និងតំណាងថ្នាក់ដឹកនាំនានា បានអញ្ជើញចូលរួមកាត់ស្រោមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង១៩ សីហា ២០១៩ ដែលនេះបញ្ជាក់ថា លទ្ធផលនៃការប្រឡងត្រូវបានរក្សាទុកដោយប្រុងប្រយ័ត្ន និងមានសុវត្ថិភាព ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ដោយឡែក ក្រឡេកមកមើលលោកគ្រូម្នាក់ និងសិស្សដ៏ពូកែរូបនេះវិញ បន្ទាប់ពីបានទទួលលទ្ធផលប្រលងរួច ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអាចទទួលបាននិទ្ទេស A ដូចដែរបានសន្យាពី លោកគ្រូក៏បានអៀវសិស្សរូបនេះដើរកាត់ផ្លូវ ដោយអមជាមួយនឹងសិស្សានុសិស្សជាច្រើនរូបទៀតក្នុងន័យអបអរសាទរចំពោះលទ្ធផលដ៏ប្រសើរមួយនេះ។

Related posts

Leave a Comment