សូមជួយស៊ែរម្នាក់មួយលើទឹកចិត្តគាត់ផង! វិចិត្រករ​ខ្មែរ បង្ហាញរូបគំនូរដ៏គួរឲ្យទាក់ទាញរបស់ខ្លួន ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន, ជួយស៊ែរម្នាក់មួយផងបងប្អូន ដើម្បីគាំទ្រស្នាដៃកូនខ្មែរយើង…

មហាជនមួយចំនួនធំ ពិតជាធ្លាប់ស្គាល់ច្បាស់ជាក់ជាមិនខាន ទាក់ទងវិចិត្រករខ្មែរម្នាក់ ដែលគាត់ធ្លាប់មានស្នាដៃគូរ​គំនូរ ​ដូចជា​រូបលោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលមើល​ទៅ​មាន​លក្ខណៈ​ដូចគ្នា​បេះ​បិទ​តែ​ម្តង ដោយ​មិន​នឹក​ស្មាន​ថា ជា​គំនូរ​ឡើយ ហើយវិចិត្រកររូបនេះ​មិន​ទាន់មាននរណាម្នាក់​ស្គាល់​ឈ្មោះ​ពិត​នៅ​ឡើយ ​ដោយ​ឲ្យ​ស្គាល់​ត្រឹម​ឈ្មោះ​ក្រៅ​ហៅថា «វិចិត្រករ​ខ្មែរ» ប៉ុណ្ណោះ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញ វិចិត្រករ រូបនេះបានបង្ហោះរូបគំនូរដែលជាស្នាដៃរបស់ខ្លួនទៀតហើយ ពិតជាស្អាត និងអស្ចារ្យខ្លាំងណាស់។ ក្នុងនោះលោកបានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនឈ្មោះ Artist Cambodia ថា៖

“គំនូរពណ៌ប្រេង រូបព្រះវិស្ណុផ្ទុំ ព្រះបាទជ័យវរ្ម័នទី៧ និងរូបប្រាសាទបុរាណខ្មែរ នឹងមានរូបផ្សេងៗជាច្រើនទៀត កុំភ្លេចជួយស៊ែរម្នាក់មួយផងបងប្អូន ចាត់ទុកថាជាការគាំទ្រស្នាដៃកូនខ្មែរ អរគុណបងប្អូនណាស់សំរាប់ការគាំទ្រ សូមអោយបងប្អូនរកស៊ីទទួលទានមានបាន នឹង ជួបតែសេចក្តីសុខគ្រប់ពេលវេរលា។”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នាថាពិតជាមានស្នាដៃគូរបានស្អាតណាស់។ អ្នកខ្លះទៀត បង្ហាញអារម្មណ៍ពិតចេញមកថា “ប្អូនសូមកោតសរសើរ នូវទេពកោសល្យរបស់បង ដែលបង្ហាញនូវស្នាដៃ បានចេញរូបគំនូរយ៉ាងល្អប្រណិត ប្អូនសែនស្រលាញ់”៕

Related posts

Leave a Comment