ទឹកចិត្តប្រពៃណាស់! ឯកឧត្ដម ហ៊ុន ជា ប្រកាសស្វែងរកក្មេងស្រី ដែលខំដើរទៅរៀនទាំងផ្លូវឆ្ងាយ រហូតក្លាយជាសិស្សពូកែក្នុងថ្នាក់

កាលពីពេលថ្មីៗនេះ ផ្ទុះការចែករំលែកយ៉ាងច្រើន ពីសំណាក់មហាជន នៅក្នុងបណ្ដញសង្គម ហ្វេសប៊ុក និងមានក្ដីអាណិតអាសូរជាខ្លាំង ដែលក្មេងស្រីម្នាក់រស់នៅជាមួយជីដូន ក្នុងស្ថានភាពគ្រួសារក្រក្រី ដោយមិនមានកង់ជិះទៅសាលារៀននោះឡើយ ដោយរាល់ថ្ងៃនាង ត្រូវចំនាយពេលវេលា ដើរទៅរៀនទាំងមេឃក្ដៅហួងហែង រហូតទៅដល់រាប់គីឡូឯណោះ ប៉ុន្ដែនាងមិនបានធ្វើឲ្យជីដូនរបស់នាងអស់សង្ឃឹមនោះឡើយ រហូតនាងក្លាយទៅជាសិស្សពូកែ និងទទួលបានប័ណ្ណសរសើររយៈពេល ៣ឆ្នាំជាប់ៗគ្នាថែមទៀតផង។

ក្នុងនោះដែរ បើតាមរយៈការលើកឡើងរបស់ម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Youth save Cambodia បានសរសេរឱ្យដឹងថា៖”ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ ដើរសុីឈ្នួលគេគ្រប់គ្នា គេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥) ទោះបីដើរទៅរៀន ចម្ងាយ ១,២៥០ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ)។

ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន ។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២) បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមក លេខទូរស័ព្ទ 093 633 500 /012 880 624”។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីឃើញភាពតស៊ូរបស់ក្មេងស្រីរូបនេះរួចមក ស្រាប់តែមុននេះបន្ដិច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ឧត្ដមសេនីយឯក ហ៊ុន ជា បានប្រកាសស្វែងរកក្មេងស្រីខាងលើនេះ ដោយឯកឧត្ដម បានសរសរថា៖”បើមានបងប្អូនណាស្គាល់ ភូមិ ឃុំ ខេត្ត ទីកន្លែងក្មួយស្រីនៅជួយប្រាប់ខ្ញុំផងបាទ សូមអរគុណបាទ”។

Related posts

Leave a Comment