ឡូយកប់!! មង្គលការកូនប្រុសថៅកែសាលាប៊ែលធី ម៉ៅផ្តាច់វិមានដឹព្រីមៀសេនធ័រសែនសុខសម្រាប់ទទួលភ្ញៀវ!

ពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសរបស់ឯកឧត្តម លី ឆេង សមាជិករដ្ឋសភា និង ជាអគ្គនាយកសាលាប៊ែលធីអន្តរជាតិ នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩នេះគឺម៉ៅផ្តាច់ វិមានដឹព្រេមៀសេនធ័រ សែនសុខ ទាំងអស់តែម្តង ទាំងការរៀបចំ និង ការតុបតែងលម្អ មើលល្អឥតខ្ចោះតែម្តង ។ ហើយអ្នកចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះគឺភាគច្រើនសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល សមាជិករដ្ឋសភា និង ព្រឹទ្ធសភា ជាដើម ។

នៅលើគណនីហ្វេសប៊ុករបស់តារាសម្តែង អេឡិច ចាន់ត្រា បានបង្ហោះរូបភាព ជាមួយការសរសេរសារថា មហាសិរីសួស្តីអាពាហ៍ពិពាហ៍ ចំនួន ៦ អគារ A-B-C-D-E-F នាវិមានដឹព្រេមៀសេនធ័រសែនសុខ ជួបជាមួយសិល្បៈករ-សិល្បៈការនីល្បីៗ ទាំងតារាជើងចាស់ និង ជំនាន់ថ្មី បានត្រៀមនូវបទចម្រៀងជាច្រើនបទ ច្រើនចង្វាក់ ទាំងភាសាជាតិ-អន្តរជាតិល្បីៗ អមជាមួយក្រុមតន្ត្រីក្លាសិកសំលេងស្រាល ជាពិសេសក៏មានការចូលរួមពី ពិធីករ-ពិធីការនី អាជីពល្បីៗ និង Dj ដ៏ល្បី ក្នុងកម្មវិធីអវាហ៍មង្គលគូរស្វាមីភរិយាថ្មី ២០ ធ្នូ ២០១៩ ៕

Related posts

Leave a Comment