សូមជួយស៊ែរលើកទឹកចិត្តគាត់ផងបងប្អូន! មិនធម្មតាទេ សៀង ចន្ធា​ រកគ្រាប់បាល់ឱ្យជម្រើសជាតិបានច្រើនជាងគេ នៅក្នុងឆ្នាំ ២០១៩

សៀង ចន្ធា ត្រូវបានអ្នកតាមដានកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាតំបន់អាស៊ានមានការចាប់អារម្មណ៏យ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៩ នេះ ដោយបានបង្ហាញសមត្ថភាពបានយ៉ាងល្អ គ្រប់ឈុតជម្រើសជាតិទាំងអស់របស់កម្ពុជា។

បើគិតសរុបតែក្នុងឆ្នាំ២០១៩នេះ កីឡាករវ័យ ១៧ឆ្នាំ រូបនេះលេងឱ្យជម្រើសជាតិគ្រប់ឈុតទាំងអស់បានដល់ទៅ ៣៥ ប្រកួតហើយ ដោយក្នុងនោះរូបគេបានស៊ុតបញ្ចូលទីឱ្យកម្ពុជា ដល់ទៅ២០គ្រាប់ក្នុងការប្រកួតពានរង្វាន់អន្តរជាតិធំប្រចាំតំបន់អាស៊ាននិង ទ្វីបអាស៊ី។

ស្ថិតិនេះ គឺបានធ្វើឱ្យកីឡាករវ័យក្មេងរូបនេះ ជាប់កំណត់ត្រាជាច្រើនទាំងក្នុងក្រុមជម្រើសជាតិកម្ពុជា និង ពិភពលោកដូចជាកីឡាករវ័យក្មេងជាងគេបង្អស់របស់កម្ពុជា ដែលស៊ុតបញ្ចូលទីឱ្យឈុតធំកម្ពុជា, កីឡាករវ័យក្មេងជាងគេបង្អស់ក្នុងក្រុមជម្រើសជាតិ, កីឡាករពិភពលោកដែលរកគ្រាប់បាល់ឱ្យជម្រើសជាតិបានច្រើនជាងគេ ក្នុងរយៈពេលត្រឹម១ឆ្នាំ និង កំណត់ត្រាផ្សេងៗជាច្រើនទៀត។

នៅឆ្នាំក្រោយនេះកីឡាកររូបនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានចុះកុងត្រាលេងឱ្យក្លិបបាល់ទាត់លីគកំពូលកម្ពុជា បឹងកេត ហើយ សម្រាប់រដូវកាល២០២០ខាងមុខនេះ។

គួរបញ្ជាក់ថាកីឡាកររូបនេះមានដើមកំណើតមកពីខេត្តកោះកុង ដោយបានចូលហ្វឹកហាត់ជាមួយនឹងសាលាបាល់ទាត់ជាតិចាប់តាំងពីឆ្នាំ២០១៦ ពោលគឺតាំងពីវ័យ១៦ឆ្នាំ។

Related posts

Leave a Comment