មិនធម្មតា! បន្ទាប់ពីរៀបការរួចមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាង សួស វីហ្សា និងស្វាមី បានបើកពីធីសម្ពោធ ហាងថ្មីរបស់ខ្លួនយ៉ាងធំ ដែលមានទីតាំងសិ្ថតនៅ…

ដូចដែលប្រិយមិត្ដនឹងមហាជនទូទាំង​ប្រទេស​ បានជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីហ្សា ដែលអ្នកទាំងពីរបានទន្ទឹងរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែរឆ្លងកា ត់ភាពលំបាក និងការត ស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។

ក្នុងកម្មវិធីជ័យមង្គលរបស់តារាចម្រៀង​ និង​តារា​សម្តែងទាំងពីររូបនេះ​ បានរៀបចំឡេីង យ៉ាងអធិកអធ័មអមជាមួយក្បូរក្បា ច់ដ៏ប្រណិត ក្នុងកម្មវីធីទាំងមូលរួមជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក៏ដូចជាសម្អាងការដ៏គួរឲ្យទាក់ទាញ និងល្អឥតខ្ចោះដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីមហាជនជាច្រេីន និងមានការកោតសរសើរមិនដាច់ពីមាត់ផងដែរ។

យ៉ាងណា​មិញ​ ក្រោយ​ពី​កម្មវិធី​មង្គលការ​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​យ៉ាង​រីករាយ​ហើយ​នោះ​ នៅថ្ងៃនេះ​ដែរ​ អ្នក​នាង​ សួស​ វីហ្សា​ និងលោក​ ថមមី​ បាន​រួមគ្នា​បេីក​សម្ភោ ធ​មុខជំនួញថ្មីរបស់ខ្លួន​ ដែលជាហាងលក់​សម្លៀកបំពាក់​ទាន់​សម័យ​ ដោយ​ក្នុង​នោះ​ អ្នក​នាង​ សួស​ វីហ្សា​ បាន​មានការ​រៀប​រាប់​លំអិត​ឲ្យដឹងដែរថា៖

«ពិធីបើកសម្ភោធ ហាងលក់សំលៀកបំពាក់ T&S Fashion សាខាទី១ មានការបញ្ចុះតម្លៃ 10% ដល់ 30% ពីថ្ងៃបើកសម្ភោធនេះ ដល់ថ្ងៃទី30 ខែធ្នូ 2019 សូមអញ្ជេីញមកមើលដល់ទីតាំងផ្ទាល់តែម្តង​ ធានាម៉ាជក់ចិត្តមកហើយចង់មកទៀត T&S Fashion ជាមិត្តដ៍ល្អរបស់លោកអ្នក។ ទីតាំងផ្ទះលេខ 27 ផ្លូវ1003 សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយផ្លូវផ្សារម៉ាក្រូ ខលតាមរយះលេខ 077 537 738/070 37 42 52»។

Related posts

Leave a Comment