កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការប ង្ក ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយយោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកមួយមានឈ្មោះ Vithourak Sarun ដែលគ្រប់គ្នាបានស្គាល់ថា ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ដមណ្ឌលខេត្ដតាកែវ បានបង្ហោះវីដេអូមួយ ដោយបានចោទប្រកាន់ទៅកាន់បុរសម្នាក់ថា បានមកអុក ឡុ ក ចូលក្នុងបន្ទ ប់ទឹ កស្រីៗលួ ចមើ ល ប្រដា ប់ េ ភ ទ របស់ស្រីៗ ពេលដែរពួកគេកំពុងអង្គុយ នោ ម នៅក្នុងបន្ទប់ទឹក ថាជាមនុស្សរោ គ ចិត្ត រហូតឈានទៅដល់ថ្នា ក់ប្រើប្រាស់ អំពើ ហិ ង្សាៃ វ បែ កមុខឈា ម ស្រោ ចពេញខ្លួ នថែមទៀតផង។
ទន្ទឹមនឹងនេះដែរ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បុរសរង គ្រោះខាងលើ ដែលត្រូវបានគេចោ ទប្រកា ន់ និងត្រូវបានគេប្រើប្រាស់អំពើហិ ង្សា មកលើខ្លួននោះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Em Sereyrath MA បានចេញមុខធ្វើការបកស្រាយ និងច្រានចោលរាល់ការចោទប្រកាន់ខាងលើនេះ ថាមិនពិតដូចម្ចាស់ស្ថានីយប្រេងឥន្ធនៈនោះ បានលើកឡើងនោះឡើយ។
យ៉ាងណាមិញ បន្ទាប់ពីសមត្ថកិច្ចបានបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ ព័ន្ធការប្រើ ប្រាស់អំ ពើហិ ង្សាយ៉ាងធ្ងន់ ធ្ងរទៅលើគ្រូបង្រៀនខាងលើនេះរួចមក នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះដែរ សមត្ថកិច្ចបានធ្វើការឃា ត់ ខ្លួ ន ឈ្មោះ សារុន វិថុរ៉ាក់ ថៅកែ ស្ថានីយ៍ប្រេង PTT ជិតរង្វង់មូល កួរស្រូវ ក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ តាមបញ្ជា របស់លោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះហើយ។ ដោយឡែក គ្រូបង្រៀនដែលជាជនរង គ្រោះនោះ ក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ។