ជួយស៊ែរបន្តផងបងប្អូន! ថៅកែលក់មាសពេជ្រ អ្នកនាង ដាណា ប្រកាសស្វែងរកក្មេងស្រី ដែលខំដើរទៅរៀនទាំងផ្លូវឆ្ងាយ រហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ ដោយអ្នកនាងចង់ឧបត្ថម្ភជា….

ហ្វេសប៊ុក៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗមកនេះ មានការផ្ទុះការចែករំលែកយ៉ាងច្រើន ពីសំណាក់មហាជន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានក្តីអាណិតចិត្តអាសូរជាខ្លំាង ដែលក្មេងស្រីម្នាក់រស់នៅជាមួយជីដន ក្នុងស្ថានភាពគ្រួសារក្រក្រី ដោយមិនមានក់ងជិះទៅសាលារៀននោះឡើយ ដោយរាល់ថ្ងៃប្អូនស្រីត្រូវចំនាយពេលវេលា ដើរទៅរៀនទាំងមេឃក្តៅហួងហែង រហូតទៅដល់រាប់គីឡូឯណោះ ប៉ុន្តែនាងមិនបានធ្វើឲ្យជីដូនរបស់នាងអស់សង្ឃឹមនោះឡើយ រហូតប្អូនស្រីក្លាយជាសិស្សពូកែ និងទទួលប័ណ្ណសរសើររយៈពេល ៣ឆ្នាំជាប់ៗគ្នាថែមទៀតផង។

រួមជាមួយគ្នានេះផងដែរ បើតាមរយៈការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា Youth save Cambodia បានសរសេរឲ្យដឹងថា៖”ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ ដើរសុីឈ្នួលគេគ្រប់គ្នា គេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥) ទោះបីដើរទៅរៀន ចម្ងាយ ១,២៥០ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ)។

ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន ។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២) បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមក លេខទូរស័ព្ទ 093 633 500 /012 880 624”។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីឃើញភាពតស៊ូរបស់ក្មេងស្រីរូបនេះ នាមុននេះបន្ដិច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ម្ចាស់ហាងមាស ពេជ្រ ដាណា បានប្រកាសចង់ជួយក្មេងស្រីខាងលើនេះ ដោយគាត់បានសរសេរថា៖”ខ្ញុំ​ស្រលាញ់​អ្នក​តស៊ូ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ជា​ក្មេង​ស្រី​ម្នាក់ ដែល​ជម្នះ​ការ​លំបាក ជម្នះ​នឹង​ការ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​មាន​ថ្ងៃ​នេះ។ ឃើញ​ប្អូន​ស្រី ដើរ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ដើម្បី​ទៅ​រៀន​នៅ​សាលា រហូត​ជាប់​ឈ្មោះ​ជា​សិស្ស​ពូ​កែ ៣​ឆ្នាំ​ជាប់​គ្នា​ទៀត បង​ពិត​ជា​សរសើរ​កម្លាំង​ចិត្ត​របស់​ប្អូន​ស្រី​ណាស់។ ខ្ញុំ​ចង់​ជួយ​កង់​គាត់​មួយ​គ្រឿង និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត។

លឺ​ថា​គាត់​រៀន​នៅ​បឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មាន​បង​ប្អូន​យើង​ណា​ស្គាល់​ផ្ទះ​គាត់​អត់? កើត​មក​គ្មាន​ទ្រព្យ​សម្បត្តិ រស់​ក្នុង​ភាព​ក្រី​ក្រ មិន​មែន​ជា​កំហុស​យើង​ទេ ហើយ​ក៏​មិន​មែន​ជា​កំហុស​អ្នក​ណា​ដែរ។ តែ​បើ​យើង​មិន​តស៊ូ យើង​ផ្ដេក​ផ្ដួល​លើ​ស្ថានភាព​ដែល​យើង​កំពុង​មាន ទើប​ជា​កំហុស​ធំ​បំផុត​ក្នុង​ឆាក​ជីវិត។ មាន​ជីវិត ត្រូវ​មាន​ការ​តស៊ូ”៕

Related posts

Leave a Comment