ព័ត៌មានថ្មីពីនាយចឺម! នាយ ប្រាប់ថា៖ សុខភាពខ្ញុំប្រសើរឡើងបន្តិចហើយ ប៉ុន្តែនៅតែមានអារម្មណ៍ភ័​យត​ក់​ស្លុត នឹងព្រឹត្តិការណ៍ដែលមិនធ្លាប់ជួបក្នុងមួយជីវិតនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញលោក ហេង ឡុង បាន​បង្ហោះរូបភាពរបស់ នាយ ចឺម មួយសន្លឹក ឃើញហើយពិតជាអា​ណិត នាយ ចឺម កាន់តែខ្លាំង។ ក្នុងនោះលោក ក៏បានភ្ជាប់សារបញ្ជាក់យ៉ាងខ្លីថា៖

“ព័ត៌មានថ្មីពីនាយចឺម នាយចឺម សូមគោរពថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលបានគាំទ្រគាត់ ជាពិសេសបងៗអាជ្ញាធរខេត្តប៉ៃលិន។ សុខភាពខ្ញុំប្រសើរឡើងបន្តិចហើយ ប៉ុន្តែនៅតែមានអារម្មណ៍​ភ័​យត​ក់ស្លុ​ត នឹងព្រឹត្តិការណ៍ដែលមិនធ្លាប់ជួបក្នុងមួយជីវិតនេះ។
ខ្ញុំជឿជាក់លើច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕”។

លោក ហេង ឡុង ក៏ធ្លាប់បានបញ្ជាក់ផងដែរ នៅថ្ងៃនេះថា “សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកស្នងការខេត្តនិងក្រុមការងារទាំងអស់ ដែលបានប្រឹងប្រែងដោយមានចំណាត់ការទាន់ពេលវេលា និងបានផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនាយចឺម។ សង្ឃឹមថា តុលាការនឹងចេញដីការឃុំខ្លួនឆាប់ៗនេះ ដូចករណីកើតអំពើ​ហិង្សា​លើអ្នក​នាង ចាន់ លក្ខិណា ហៅ ស្រីពេជ្រ នៅឯខេត្តកំពង់ចាមដែរ៕”៕

Related posts

Leave a Comment