Connect with us

ជីវិត​និងសង្គម

កំសត់ពេកហើយ! នាង គន្ធា នឹករឮកបងប្រុសពេក បានត្រឹមបង្ហោះរូបភាពមួយសន្លឹកព្រមទាំងពោលពាក្យយ៉ាងបែបនេះថា…

Published

on

គិតមកដល់ពេលនេះមានរយៈពេលជិត ១ ឆ្នាំហើយ ដែលតារាចម្រៀង នាង ប្រាក់សុគន្ធ បងប្រុសបង្កើតរបស់តារាចម្រៀង នាង គន្ធា បានទទួលមរណាភាពចាកចោលបងប្អូនគ្មានថ្ងៃវិលត្រឡប់ ដោយសារតែជួបហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវពេលលោកជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។

ការចាកចេញគ្មានថ្ងៃវិលត្រឡប់ របស់តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើនកើតក្តីរំជួលចិត្តជាពន់ពេក ព្រោះតែអាណិតដល់ភាពតស៊ូរបស់បងប្អូនអ្នកទាំងពីរ ដែលខំដឹកដៃគ្នាមកចូលរួមការប្រកួតប្រឡងចម្រៀង Cambodia Idol ដើម្បីមានឱកាសប្រឡូកក្នុងវិស័យសិល្បៈ ។

ខណៈ ដែលអ្នកទាំងពីរបានខិតខំប្រឹងប្រែងតស៊ូព្យាយាម រហូតទទួលបានពន្លឺនៃជីវិតថ្មី និងកំពុងតែឡើងទៅហើយ តែជាអកុសលបែរត្រូវជួបរឿងរ៉ាវយ៉ាងខ្លោចផ្សារបែបនេះទៅវិញ ។

យ៉ាងណាមិញ ក្រោយបងប្រុសបានលាចាកលោកគ្មានថ្ងៃវិលត្រឡប់ អ្វីដែលមហាជនអាណិតអាសូរខ្លាំងនោះ គឺប្អូនស្រីតែម្នាក់គត់របស់លោក គឺ នាង គន្ធា ព្រោះថាបងប្អូនរបស់អ្នកទាំងពីរពិតជាមានភាពការតស៊ូខ្លាំង ទម្រាំមានឈ្មោះបោះសំឡេងក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មមួយ ដែលបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរាប់មិនអស់ ។

ចំណែកឯ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ នាង គន្ធា បានធ្វើឲ្យមហាជន កាន់តែនឹករឮកដល់តារាចម្រៀងលោក នាង ប្រាក់សុគន្ធ ជាខ្លាំង បន្ទាប់ពីបានឃើញរូបនាង បង្ហោះរូបភាពមួយសន្លឹកថែមទាំងពោលពាក្យទាំងក្តីនឹករឮកទៅកាន់បងប្រុសយ៉ាងដូច្នេះថា៖ “ពួកយើងដូចខានជួបគ្នាយូរហើយបង..នាង_ប្រាក់សុគន្ធ #Missing_You” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ទឹកចិត្តម្តាយ! ដេត ម៉ាលីណា បង្ហោះសារទម្លាយរបស់ខ្លួនបែបនេះ ខណៈមិនបានជួបមុខកូនៗពីរនាក់អស់រយៈពេល ២៨ ថ្ងៃ ដោយបានលើកឡើងយ៉ាងដូច្នេះថា…

Published

on

By

ជាការពិតណាស់ អ្នកនាង ដេត ម៉ាលីណា គឺជាអ្នកម្តាយ Single មួយរូប ក្រោយពីចំណងស្នេហ៍ប្តីប្រពន្ធជាមួយលោក ឌួង ឆាយ ត្រូវដើរដល់ផ្លូវបំបែកអស់រយៈពេលជាង ១ ឆ្នាំមកហើយ ហើយខណៈពេលនេះអ្នកនាង មិនទាន់បើកចិត្តបើកបេះដូងទទួលអ្នកថ្មីឡើយ ។

ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ដែលកូនប្រុសច្បងឈ្មោះ ឌួង គឹមវិសាល កូនប្រុសទី ២ ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅឈ្មោះ ឌួង រាជនីគុជ ។

ចំណែកឯ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃសេរីមង្គលសួរស្តីរបស់បងប្រុសបង្កើតរបស់អ្នកនាង ដោយមហាជនបានឃើញ អ្នកនាង ដេត ម៉ាលីណា បានធ្វើការតុបតែងខ្លួនស្លៀកហូលផាមួងពណ៌ស្វាយដិត មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ។

ជាមួយគ្នានេះ ម៉ាលីណា ក៏បានភ្ជាប់សារបន្ថែមទៀតថា៖ “ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា” ។

លុះដល់កម្មវិធីពេលល្ងាចវិញ អ្នកនាង ដេត ម៉ាលីណា កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្រស់របស់អ្នកនាង ដោយលើកនេះរំលេចខ្លួនជាមួយនឹងការតុបតែងខ្លួនហូលផាមួង មួយឈុតទៀត គឺថាស្រស់ស្អាតខ្លាំងទាក់ក្រសែភ្នែកណាស់ ព្រមទាំងបង្ហោះសារផ្តែផ្តាំកូនស្រីយ៉ាងមានន័យបែបនេះថា៖

“កូនស្រី! ចូលរើសយកបុរសណាដែលគ្រួសារគេអាចទទួលយករូបកូនបាន ។ ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា The Premier Centre Sen Sok Building H” ។

ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ នេះ គេបានឃើញអ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាថ្មីម្តងទៀតហើយ ដោយលាយឡំជាមួយនឹងអារម្មណ៍នឹករឮកដល់កូនៗពីរនាក់ ខណៈអ្នកនាងមិនបានជួបមុខកូនៗរយៈពេល ២៨ ថ្ងៃមកហើយ ដោយបានទម្លាយអារម្មណ៍ក្នុងនាមជាម្តាយបែបនេះថា៖

“កូននិងអត់ធ្មត់តស៊ូគ្រប់យ៉ាងមិនថាលំបាក់យ៉ាងណាដើម្បីមនុស្សជាទីស្រលាញ់ទាំងអស់ក្នុងគ្រួសារ អារម្មណ៍ម្ដាយបែកកូនពីរនាក់អស់រយះពេល 28ថ្ងៃយូរណាស់ពិបាកចិត្តណាស់និងមិនដឹងពេលណាបានជួបកូនវិញខ្ញុំខំសំដែងធ្វើរឹងមាំធម្មតាឡាយលក់ធម្មតា

អ្នកធ្វើម្ដាយគេគឺយល់អារម្មណ៍នេះថាវាឈឺចាប់ប៉ុនណាសូម្បីតែសំលេងក៌មិនដឹងនិយាយជាមួយកូនតាមណាកុំថាជួបមុខកូនខ្ញុំ ខ្ញុំសូមបញ្ជាក់ថាការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះអស់រយះពេល28ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយនាងខ្ញុំមានតែម្រាមដៃដប់ទេ ដែលពឹងទៅលើប្រពន្ធ័ផ្លូវច្បាប់និងជួយរកយុត្តិធម៍អោយខ្ញុំអោយបានឆាប់ៗ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

កម្រឃើញអ្នកនាង ដេត ម៉ាលីណា ស្លៀកពាក់ហូល មើលហើយចង់លង់ស្នេហ៍ ពិតជាស្រស់ស្អាតស្រស់សោភា រួចភ្ជាប់សារផ្តែផ្តាំយ៉ាងមានន័យទៅដល់កូនស្រីថា…

Published

on

By

ជឿថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ដេត ម៉ាលីណា នោះ ដែលជាអ្នកម្តាយ Single មួយរូប បន្ទាប់ពីចំណងស្នេហ៍ប្តីប្រពន្ធជាមួយលោក ឌួង ឆាយ ត្រូវដើរដល់ផ្លូវបំបែកអស់រយៈពេលងជាង ១ ឆ្នាំមកហើយ ហើយពេលនេះអ្នកនាង មិនទាន់បើកចិត្តបើកបេះដូងទទួលយកអ្នកថ្មីឡើយ ។

ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ដែលកូនប្រុសច្បងឈ្មោះ ឌួង គឹមវិសាល កូនប្រុសទី ២ ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅឈ្មោះ ឌួង រាជនីគុជ ។

មួយវិញទៀត មហាជនក៏បានកោតសរសើរដល់អ្នកនាង ដេត ម៉ាលីណា អាចមើលថែរក្សាកូនៗទាំង ៣ នាក់បានយ៉ាងល្អ ថែមទាំងឆ្លៀតពេលទំនេរពីមុខជំនួញ អ្នកម្តាយរូបនេះ តែងតែនាំកូនៗដើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។

ចំណែកឯ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងថ្ងៃពិធីមង្គលការបងប្រុសបង្កើតរបស់ខ្លួន មើលទៅការតុបតែងខ្លួនរបស់អ្នកនាងពិតជាស្រស់ស្អាតខ្លាំង លេចធ្លោ ធ្វើឲ្យមហាជនផ្ទុះការសរសើរយ៉ាងខ្លាំង ។

រួមជាមួយគ្នានេះផងដែរ ម៉ាលីណា ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា” ។

មិនទាន់អស់ ពេលល្ងាចកម្មវិធី នាថ្ងៃដដែលផងនេះ អ្នកនាង ដេត ម៉ាលីណា កាន់តែឆក់យកបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយរូបភាពប៉ុន្មានសន្លឹក ដែលបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ក្រសែភ្នែកពីសំណាក់មហាជនមិនចេះតិចនាក់ ព្រមទាំងបង្ហោះសារផ្តែផ្តាំកូនស្រីយ៉ាងមានន័យបែបនេះថា៖

“កូនស្រី! ចូលរើសយកបុរសណាដែលគ្រួសារគេអាចទទួលយករូបកូនបាន ។ ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួរស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា The Premier Centre Sen Sok Building H” ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ម្នាក់ៗមើលឡើងភ្លឹកថែមទាំងលាន់មាត់សរសើរសឹងតែគ្រប់គ្នាទៅហើយ ថាស្រស់ស្អាតខ្លាំង លើកទី១ ទើបឃើញ អ្នកនាង ស្លៀកពាក់ហូល ពិតជាស្រស់សោភាមែន ស្អាតគ្រប់ទម្រង់ សាមញ្ញៗស្អាតណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

លាក់ទុកយូរហើយ ជីវិត៤ឆ្នាំរបស់ គឹម លីហ្សា នៅអូស្ត្រាលី ស្តាប់ហើយក្តុកក្តួល (មានវីដេអូ)

Published

on

By

ជឿជាកថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា នោះ ដែលបានដកឃ្លាឆ្ងាយពីវិស័យសិល្បៈជាច្រើនឆ្នាំ ចាប់តាំងពីសម្រេចចិត្តរៀបការជាមួយនឹងស្វាមី ហើយបានត្រូវផ្លាស់ទៅរស់នៅលើទឹកដីអូស្រ្តាលី ទន្ទឹមនឹងជីវិតរស់នៅក្រៅប្រទេស មហាជនក៏បានរំពឹងទុកថា ជីវិតឯកជនរបស់នាង ប្រាកដជាមានក្តីសុខខ្លាំង ។

ដោយឡែក រូបនាងក៏បានបញ្ជាក់យ៉ាងច្បាស់ៗនៅក្នុងកម្មវិធី V Confession ពីស្ថានភាពដែលត្រូវឆ្លងកាត់រយៈពេល ៤ ឆ្នាំតែម្នាក់ឯង នៅក្រៅប្រទេសស្ដាប់ហើយ ធ្វើឲ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង ។

ជាមួយគ្នានេះ រូបនាងក៏ត្រូវរស់នៅផ្ទះមួយតែម្នាក់ឯង ព្រោះស្វាមីត្រូវធ្វើការនៅរដ្ឋដែលឆ្ងាយ ១ ខែមកបានផ្ទះបានតែ ១ សប្តាហ៍ប៉ុណ្ណោះ បន្ថែមទៀតនោះ រូបនាងក៏មានផ្ទៃពោះ ខ្លួនក៏មានជំងឺហឺតប្រចាំកាយ សូម្បីតែដល់ថ្ងៃឈឺពោះសម្រាលកូន ក៏ត្រូវបើកឡានទាំងឈឺពោះទៅពេទ្យតែម្នាក់ឯង ព្រោះស្វាមីមកមិនទាន់ ។

គឹម លីហ្សា បានបន្តទៀតថា ក្រោយពីសម្រាលកូនហើយនោះ សម្រាកនៅមន្ទីរពេទ្យបានតែ ១ អាទិត្យ ត្រូវត្រឡប់មកផ្ទះ មើលថែកូនប្រុសតូចតែម្នាក់ឯង ដាំបាយធ្វើម្ហូបសម្រាប់ផ្ទាល់ខ្លួន ខណៈរូបនាងជាស្ត្រីដែលសម្រាលកូនដោយសារវះកាត់ ហើយជាមនុស្សដែលប្រតិកម្មនឹងថ្នាំសាស្ត្រ ធ្វើឲ្យមុខរបួ.សឈឺខ្លាំង កម្លាំងកាយក៏គ្មាន កម្លាំងចិត្តក៏គ្មាន និយាយបណ្តើរធ្វើឲ្យរូបនាងអួលដើមកបណ្តើរ មិនសមណាជីវិតធ្លាក់ដល់ចំណុចនោះទាល់តែសោះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ