អុញនោះ! ឯកឧត្តម ពេជ្រ ស្រស់ ផ្តាំទៅអ្នកមានអំណាច ដែលការពារ ជន ដៃដល់ ដែល វាយ នាយ ចឺម ថាប្រយ័ត្នអស់អំណាច និងខ្មាស់គេ…

ប៉ៃលិន ៖ កាល​ពី​វេលាម៉ោង ០៤​និង២០រសៀល ត្រូវ​នឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ មាន​ព័ត៌មាន​ផ្ទុះ​កក្រើក​ថា​ នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​ជន ​ដៃ​ ដល់​ម្នាក់​ ​បានប្រេីប្រាស់​អំ ពើ​ហិ​ ង្សា​វា​ យតប់​មកលេីខ្លួន​ ដែលបាន​ប ង្កឲ្យ​រង​ របួ​ ស​ ចំក្បា​ ល​យ៉ាង​ធ្ងន់​ ធ្ងរ​ ចំនួន​ ៥ថ្នេ​ រ​។

ជនស ង្ស័យ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមក វាយ ជនរង គ្រោះបណ្តាលអោយមានរង របួស ត្រង់កំភួនដៃ ទាំងសងខាង​ និង បែក ក្បាល ចំនួន៥ថ្នេ​ ធ្ងន់ធ្ងរ​ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន​ អិច​ មួយគ្រឿង(ខូចទាំងស្រុង)។មូលហេតុជនសង្ស័យប្រច័ណ្ឌ​ ព្រោះជន រង គ្រោះ បានឆាតទៅរកសង្សារបស់ខ្លួន។

គួរបញ្ចាក់ផងដែរថានៅមុននេះបន្តិចលោក ពេជ្រ ស្រស់ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖​ រឿងនាយ ចឺម ត្រូវអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត ហើយអ្នកមានមុខងារធំគួរកុំលូកដៃជួយជនបង្កអី បើមិនចង់ខ្មាស់អ្នកលេងហ្វេសបុកនៅពេលអស់តំណែងដោយសារតែការអន្តរាគមន៍ ពីព្រោះថាបើមើលតាមVideoឃ្លីបគឺជាការ វា យ ប្លន់តែម្តងដូច្នេះត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បី ពង្រឹងនីតិរដ្ឋនិងលុបបំបាត់ការប្រើអំ ពើ ហិង្សា អនាធិបតេយ្យក្នុងសង្គមខ្មែរយើង។ពេជ្រ ស្រស់ ១៩ / ១២ / ២០១៩

Related posts

Leave a Comment