មិនធម្មតា! គ្រាន់តែថ្ងៃល្អ ខែល្អ កែវ វាសនា ឲ្យប្រពន្ធ ដើរទិញគ្រឿងពេជ្រទាំងឈុតៗតែម្តង

ភ្នំពេញ៖ អាចនិយាយបានថាមានប្រិយមិត្តមិនតិចនោះទេ តែងតែតាមដានពីខ្សែជីវិតគ្រួសាររបស់តារាចម្រៀងប្រុសមាឌតូចសម្លេងធំ លោក កែវ វាសនា និងភរិយា បើទៅបីជាលោកមិនសូវជាចេញមុននៅលើវិថីសិល្បៈខ្លាំងដូចមុនក៏ពិតមែន តែមានអ្នកគាំទ្រជាច្រើនតែងនឹករលឹកពីសមត្ថភាពបកស្រាយបទចម្រៀងរបស់ខ្លួនខ្លាំងដដែល។

លើសពីនេះទៅទៀតនោះ រាល់សកម្មភាពរបស់លោក កែវ វាសនា និងភរិយារបស់លោក មិនថាជាលក្ខណៈការងារឬ ដំណើរកម្សាន្តនោះទេដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងអស់ ។

ជាក់ស្ដែង កាលពីម្សិលមិញនេះត្រូវជាថ្ងៃល្អ ខែល្អ ប្រពន្ធរបស់លោក កែវ វាសនា ក៏បានបង្ហោះគ្រឿងពេជ្រ ដែលខ្លួនបានទិញទាំងឈុតៗនោះ ព្រមទាំងបានបង្ហោះនៅលើបណ្ដាញសង្គមនោះធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះមើលទៅមានតម្លៃក៏មិនថោកនោះទេបើគិតជាលុយវិញ។

ក្នុងនោះផងដែរ ប្រពន្ធលោក កែវ វាសនា អ្នកនាង លឹម សុគន្ធារី ក៏បានសរសេរនៅលើក្នុងបង្ហោះនោះថា៖

«ម្នាក់ៗថាថ្ងៃ 09.09.2019 ជាថ្ងៃល្អចឹងរត់ទៅទិញមួយឈុតទៀតបន្ថែម យកហុងស៊ុយ សំខាន់ប្តីថាធ្វើអីធ្វើទៅឲ្យតែអូនសប្បាយចិត្ត»ធ្វើឲ្យនារីច្រណែននិងជីវិតរបស់ខ្លួន ខ្លាំងតែម្ដង។ គួរឲ្យដឹងផងដែរថា នេះមិនជាលើកទីមួយនោះទេ ដែលលោក កែវ វាសនា និងភរិយា តែងតែធ្វើបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការកោតសរសើរទៅនឹងជីវីតដ៏មានសុភមង្គលពោរពេញទៅក្ដីសុខរបស់លោក បែបនេះ៕តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

Related posts

Leave a Comment