ថ្មីៗនេះ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានជា្របរួចមកហើយ នូវដំណើរកម្សាន្តរបស់ តារាចម្រៀងដ៏ល្បីឈ្មោះមួយរូប លោក ខេមរៈ សិរីមន្ត ជាមួយភរិយា ជាទីស្រឡាញ់របស់ខ្លួនទៅកាន់ ប្រទេសស្វីស ព្រមទាំងបានផ្តិតយករូបភាពស្អាតៗនៅទីនោះ មកបង្ហាញអ្នកគាំទ្រ បើទោះអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ ក៏មើលទៅលោក និងភរិយាពិតជាសប្បាយរីករាយខ្លាំងណាស់។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ លោក និងភរិយាបានទៅដល់ប្រទេសមួយទៀតហើយ ហើយក៏បានថតរូប ជាមួយឈុតសំលៀកបំពាក់ពណ៌លឿងយ៉ាងស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។ ខេមរៈ សិរីមន្ត ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “នាំតារាម៉ូឌែលមកដល់អុីតាលីហើយ”។
ក្រោយពីឃើញបែបនេះហើយ គេនាំគ្នាចូល comment ថា៖ ពិតជាផ្អែមល្ហែមណាស់, ផ្ញើចូលលេង Cristiano Ronaldo ផង idol, ស្បែកជេីងសាហាវហ្មងអាយដល, គួរអោយស្រលាញ់ណាស់បងប្រុស ហើយក៏នៅមាន ការលើកឡើងជាច្រើនទៀត ដែលមិនអាចយកមករៀបរាប់អស់៕