ប្រិយមិត្តមួយចំនួនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ម៉ុង ឫទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម កាលពីពេលថ្មីៗនេះ លោកកំពុងតែចាប់ផ្តេីមសាងសង់ លំនៅដ្ឋានចំនួន១១៦ខ្នង សម្រាប់លក់ក្នុងតម្លៃសមរម្យ ជូនទៅអោយអ្នកដែលស្រឡាញ់បរិស្ថានធម្មជាតិ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។
មួយវិញទៀត លោកក៏ចូលចិត្តចែករំលែកនូវរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែរ ក្នុងហ្វេសប៊ុករបស់លោក។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ លោកបានចែករំលែករូបភាព៣សន្លឹក អមជាមួយសារដ៏មានន័យមួយថា៖ “បេីខំធ្វើពាណិជ្ជកម្មចំរុះប៉ុណ្ណឹងហេីយនៅតែក្រទៀត មិនដឹងជាទៅរកមុខរបរអីអោយលេីសនេះទៀតទេ ។”៕