លោក ហេង ឡុង និយាយថា៖ ករណីនាយចឺម គឺសំណងមានការប្រែប្រួលដោយសារជនស​ង្ស័យមានអន្តរាគមន៍ពីអ្នកមានអំណាច (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ លោក ហេង ឡុង បានបញ្ជាក់ប្រាប់ឲ្យថា៖ “សូមជូនដំណឹងជូនបងប្អូនមហាជនជ្រាបជាព័ត៌មាន ករណីនាយចឺម គឺសំណងមានការប្រែប្រួលដោយសារជនស​ង្ស័យមានអន្តរាគមន៍ពីអ្នកមានអំណាច។

សម័យនេះហើយ សូមអំពាវនាវដល់អ្នកដែលមានអំណាច កុំមកការ​ពារអំពើខុស​ច្បា​ប់ទៀត មិនអាចលាក់មហាជនបានទេ។ ដើម្បីលុបបំបាត់អំពើហិង្សាមកលើប្រជាជនខ្មែរ យើងមិនគួរយកវប្បធម៌ធ្វើខុសហើយយកលុយមកបញ្ចប់បញ្ហានោះទេ ករណីនេះ ទោះបីជានាយចឺមដកពាក្យបណ្ដឹង ក៏សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងឈរជាដើមបណ្ដឹងដើម្បីអោយបណ្ដឹងអាជ្ញាដំណើរការដោយមានយុត្តិធម៌ ករណីនេះគឺយកដំបងវា​យ​ក្បាល គឺជាអំពើ​ប៉ុន​ប៉ងមនុ​ស្សឃា​ត ដោយចេតនា យោងតាមច្បាប់ ជនសង្ស័​យអាចជាប់​គុ​កពី ៥ ទៅ ១៥ឆ្នាំ អាស្រ័យលើចៅក្រមវិនិច្ឆ័យទោស ផ្អែកទៅលើភស្តុតាង និងសាក្សីជាក់ស្ដែង។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីម្សិលមិញនេះ យុវជនម្នាក់បានយកកំណាត់ឈើវា​យទៅលើនាយចឺម បណ្ដាលអោយបែ​ក​ក្បាល និងរ​ង​របួ​​សដៃ​ជើង ដោយចោទប្រកាន់ថា នាយចឺមបានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន ទើបធ្វើអោយខ្លួនកើតជាភ្លើងប្រចណ្ឌទប់កំ​​ហឹ​ងមិនបាន។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង ០៤​ និង២០រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជន​រង​គ្រោះ ឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី​ ខេត្តកំពង់ស្ពឺ។

ចំណែកជន​សង្ស័​យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​(ឃា​ត់​ខ្លួន)។ បច្ចុប្បន្នជនសង្ស័​យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់៕”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែធ្នូ​ ឆ្នាំ ២០១៩ គេប្រទះឃើញតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់នាយ ចឺម បន្ទាប់ពីគេ​​វា​យ​រួច ព្រមទាំងភ្ជាប់សារបញ្ជាក់បន្ថែមថា៖ “វីដេអូបន្ទាប់ពីគេវាយនាមចឺម ហើយគំរាមនៅហាងម៉ាស្សា វាយហើយជំរិតទៀរលុយ បងប្អូនវិនិច្ឆ័យចុះ”។ អ្នកនាង ចនច័ន្ទលក្ខិណា ក៏បានបញ្ជាក់បន្ថែមថា ករណីនេះគឺជារឿងពិត មិនមែនសម្តែងនោះទេ៕

Related posts

Leave a Comment