ក្តៅៗ! បែកធ្លាយវិដេអូបង្ហាញនូវសកម្មភាពជនប ង្ក វា យ នាយ ចឺម ហើយគំ រា មនៅហាងម៉ាស្សា

កាលពី​ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ វេលាម៉ោង ០៤​និង២០រសៀល​ ត្រូវ​នឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ មាន​ព័ត៌មាន​ផ្ទុះ​កក្រើក​ថា​ នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​ជន​ស​ ង្ស័យ​​ម្នាក់​ ​បានប្រេីប្រាស់​អំពើហិ​ ង្សា​វា​ យតប់​មកលេីខ្លួន​ ដែលបាន​បង្កឲ្យ​រង​ របួ​ ស​ ចំក្បា​ ល​យ៉ាង​ធ្ងន់​ ធ្ងរ​ ចំនួន​ ៥ថ្នេ​ រ​។

យ៉ាង​ណាមិញ​ ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​ នាយ​ ក្រូច​ តារា​កំប្លែង​ដ៏​ល្បី​ និងត្រូវជា​ពូ​បង្កេីតរបស់​នាយ​ ចឺម​ បានចេញមុខធ្វេីការ​បញ្ជាក់​ថា​ វាពិតជា​មានរឿងនេះកេីតមានឡេីងពិតមែន​ ខណៈដែល​នាយ​ ចឺម​ ទៅចូល​រួម​កម្មវិធី​ខួប​កំណើត​នៅ​ឯខេត្ត​ប៉ៃលិន​ ក៏ត្រូវ​បាន​ជន​ បង្ក​ ដេញវា​ យពេលដែលកំពុងនៅម្នាក់ឯឯនោះ។

ក្នុង​នោះ​ដែរ​ នាយ​ ក្រូច​ បាន​បន្ត​ទៀត​ថា​ ខណៈ​ពេលដែលនាយ​ ចឺម​ បាន​រត់គេចពីការ​វា​ យតប់នោះ​ តារា​ចម្រៀង​រូប​នេះ​ក៏បានរត់ចូល​ទៅហាង​ម៉ាស្សា​មួយកន្លែង​ ហេីយក៏មាន​កាមេរ៉ា​សុវត្ថិភាព​ពេលដែលវា​ យដំបូងផងដែរ។​ ជាក់ស្តែង​ នៅ​មុន​នេះ​បន្តិច​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ក៏បានបង្ហោះពីទិដ្ឋភាព​ឃ្លីប​វីដេអូ​ដូច​ដែរ​នាយ​ ក្រូច​ បាន​ធ្វើ​ការ​លេីកឡេីង​ និងបា​នមានការ​លេីកឡេីង​ថា៖«វិដេអូបន្ទាប់ពីគេវា យ នាម ចឺម ហើយគំ រាម នៅហាងម៉ាស្សា សម្តែងឬមិនសម្តែងបងប្អូន​វិនិច្ឆ័យ​ចុះ»។

គួរ​រំលឹក​ដែរ​ថា​​ ជន សង្ស័ យ បានប្រើ ហិ ង្សា ដ៏ ឃោ ឃៅ វា យ ដោយ ដំ បង យ៉ាងធ្ងន់ ធ្ងរមកលើនាយ​ ចឺម តារាចំរៀង ខណៈចោទប្រកាន់ថា នាយ​ ចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន រហូត​កើតជារឿងប្រចណ្ឌ​ ទេីប​ធ្វើ​អោយ​ជនដៃដល់ទ្រាំមិនបាន​ ក៏ផ្ទុះ​ជា​កំ​ ហឹង​ ប ង្កការ​វា​ យតប់ទៅលេី​ជនរង គ្រោះ​តែម្តង។

បេីតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ហេតុការណ៍​ទំ នា ស់​វា​ យតប់ខាង​លេី​នេះ​​ដែរ​ ជនសង្ស័ យ បានប្រេីកំណាត់ឈឺប្រវែងប្រហែល​ ០,១ម៉ែត្រមក វា​ យ ទៅលេីជនរង គ្រោះ បណ្តាល ឲ្យ​មាន រង រ បួស ត្រង់កំភួនដៃទាំងសងខាង​ និង បែ ក ក្បា លចំនួន ៥ថ្នេ​ រ ធ្ង​ន់​ ធ្ងរ​ ព្រមទាំងបែ កទូរស័ព្ទម៉ាកអាយហ្វូន​អិច​មួយគ្រឿង(ខូចទាំងស្រុង)។​

ជន ដៃ​ ដល់រូបនេះមានឈ្មោះ​ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។​ បច្ចុប្បន្នជនស ង្ស័ យត្រូវបាន ឃា ត់ ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។

Related posts

Leave a Comment