អីយ៉ា ភរិយា នាយ ក្រឹម ប៉ះគ្នាជាមួយ ភរិយា លោក ព្រាប សុវត្ថិ ស្រាប់តែ ភរិយា នាយក្រឹម ប្រាប់រឿងមួយថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ តារាចម្រៀង រិន សាវេត បានចូលរោងការ តាមប្រពៃណីខ្មែរជាផ្លូវការហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ លឹម គីមហ្គេច មើលទៅកូនកំលោះ និងកូនក្រមុំនៅព្រឹកនេះ ពិតជាស្រស់ស្អាតដល់ហើយ។ ចំពោះកម្មវិធីពេលល្ងាច នឹងរៀបចំធ្វើឡើងនៅ វិមានពិភពថ្មីសែនសុខ អគារ E។

ក្នុងនោះ គេក៏បានឃើញតារាល្បីៗជាច្រើនរូប ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយភាពសប្បាយរីករាយគ្រប់ៗគ្នា។ មួយវិញទៀត គេក៏បានឃើញ ភរិយា នាយ ក្រឹម បានជួបជាមួយ ភរិយា លោក ព្រាប សុវត្ថិ ថែមទាំងប្រាប់ឲ្យដឹងថា៖

“សូមកោតសរសើរ បងស្រី ភរិយា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ ចរិត រួសរាយ ទន់ភ្លន់ គួរសម ញញឹមញញែម គ្រប់ពេល ចំពោះរៀមច្បង និងសិស្សប្អូន”៕

Related posts

Leave a Comment