ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ប្រភពពីពីដឹងហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះនាយចើមបានឆាតមករកស្រីគេជាច្រើន ផងនៅពេលនោះចំពេលប្រុសស្នេហ៍គេកាន់ទូរស័ព្ទក៍បានឆាតហៅមកដោយក្តៅក្រហាយពោពេញដោយកំហិងមិន
បានប៉ុន្មាននាទីផងនាយចើមក៍បានមកដល់ល្មម ជនសង្ស័យទាញយកកំណាត់ឈើប្រវែងប្រហែល០,១ម៉ែត្រមកវាយ បណ្តាលអោយមានរងរ បួ សត្រង់កំភួនដៃទាំងសងខាង និងបែ កក្បា លចំនួន៥ថ្នេ ធ្ងន់ ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង)។ មូលហេតុជនសង្ស័យប្រច័ណ្ឌ ព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន។ក្រោយពីចរចារគ្នាមិនត្រូវព្រោះនាយចើមទៀមទាសំណងជម្ងឺចិត្តចំនួន៣ម៉ឺនដូល្លាចំណែកភាគីបង្កព្រមបង់១ម៉ឺនដូល្លា ការសម្របសម្រួលអស់ពេល៣ ទៅ៤ម៉ោងមិនត្រូវគ្នាទើបសមត្ថកិច្ច ឃាត់ខ្លួនជនបង្ក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនបន្ត ៕