សង្ហាណាស់ មើលសឹងតែមិនស្គាល់! ពីក្មេងលក់វត្ថុអនុស្សវរីយ៍ធម្មតា ពេលនេះក្មេងប្រុស ធុច សាលិ ពេញរូបពេញរាង កំលោះស្តូកបាត់…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ប្រហែលជានៅចាំបានចំពោះ ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា ធុច សាឡិ នោះ ហើយនាពេលនេះក្មេងប្រុសម្នាក់នេះកំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំង នេះគឺដោយសារតែ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះថា Venus Gwc បានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយ៍របស់ ក្មេងប្រុស កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត ក្មេងប្រុសម្នាក់នេះ ពិតជាមានសំណាងខ្លាំងមែនទែន រហូតទទួលបានការពេញចិត្តពីសប្បុរសជនជាច្រើន និងបានជួយឧបត្ថម្ភ ជាហូរហែផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់គ្នាបានដឹងហើយថា ក្មេងប្រុសម្នាក់នេះ ចេះ ១៥ ភាសាឯណោះ ព្រមទាំងមានឱកាស ទៅរៀននៅឯសាលាឯកជនមួយកន្លែង ដែលស្ថិតក្នុងខេត្ត Zhejiang ភាគខាងកើត នៃសាធារណរដ្ឋប្រជាមានិតចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភ ពីសាលាអន្តរជាតិ និងការជួយទម្រុងបំរុង ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលារំលងបានតែប៉ុន្មានឆ្នាំមកនេះសោះ គេបានឃើញថាជីវិតរបស់ក្មេងប្រុស ធុច សាលិ ហាក់មានភាពប្រែប្រួលស្ទើរតែទាំងស្រុង ។ ដោយគេផ្លាស់ប្តូរពីក្មេងដែលលក់របស់របរតាមផ្លូវមានជីវិតសាមញ្ញធម្មតាៗបំផុត ប្រែមលកជាមនុស្សដែលមានការអប់រំខ្ពស់ បានរៀនសូត្រជ្រៅជ្រះសុទ្ធតែនៅ ក្រៅប្រទេស និងមានឈ្មោះល្បីល្បាញថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេសទៀតនោះ សព្វថ្ងៃនេះរូបគេក៏មានវ័យ ១៨ ឆ្នាំ ពេញរូបពេញរាង កំលោះស្តូក មានសម្រស់ក៏សង្ហាខ្លាំងខុសពីមុនឆ្ងាយតែម្តង អ្នកណាៗឃើញហើយក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment