ស្អាតអស់ទាស់! មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង មាស សុខសោភា គ្រងឈុតសត្វស្លាបពណ៌សរ ដល់ថ្នាក់ហ្វេនៗ ឃើញហើយ លាន់មាត់សរសើរគ្រប់គ្នា

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រី ដែលមានសំឡេងផ្អែមស្រទន់ គឺ មាន សុខសោភា នោះ ហើយបទចម្រៀងជាច្រើនរបស់នាង ពិសេសនោះបទមនោសញ្ចេតនា នៅតែំពរអារម្មណ៍សំណាក់ហ្វេនៗជាច្រើន ទោះស្ដាប់ច្រើនដង ក៏នៅតែពិរោះមិនចេះជិនណាយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រៅពីមានសម្លេងពិរោះអាច្រៀងបានគ្រប់ទម្រង់នោះ នាពេលមួយរយៈមកនេះ ហ្វេនៗសង្កេតឃើញថា មាស សុខសោភា បានផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនឯងខុសឆ្ងាយពីមុនសឹងតែ ១៨០ដឺក្រេតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត គ្រប់ពេលដែលតារារូបនេះបញ្ចេញបទថ្មីម្តងៗ តែងតែស្លៀកនូវឈុតសម្លៀកបំពាក់ថ្មីប្លែក អមជាមួយការរចនាច្នៃម៉ូតយ៉ាងប្រណីត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ ក្រោយឃើញ មាស សុខសោភា បានស្លៀកឈុតតំណាងឲ្យសត្វស្លាប ហើយមួយឈុតនេះបានរំលេចឡើងយ៉ាងស្អាតអស្ចារ្យតែម្តង ។ ក្នុងនោះដែរ ក្រោយពីតារាចម្រៀងរូបនេះបានស្លៀកឈុតមួយនេះ គេសម្លឹងឃើញសម្រស់តារារូបនេះ កាន់តែស្រស់សោភា លេចធ្លោ ជួយបង្កើតសម្រស់នាងឲ្យកាន់តែស្រស់ស្អាតដូចទេពអប្សរយ៉ាងអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ក្រោយឃើញកំពូលតារាចម្រៀងស្រីរូបនេះ ស្លៀកឈុតសត្វស្លាបពណ៌សនេះរួច គេក៏បានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅបញ្ចេញអារម្មណ៍នៅក្នុង ខំមិន សរសើរពីរូបសម្ពស្សតារាស្រីរូបនេះ គ្រប់ៗគ្នាសឹងមិនដាច់ពីមាត់ឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment