មើលកូនៗ និងប៉ាគេផង! អីយ៉ា នៅសុខ ស្រាប់តែ ភរិយា លោក ព្រាប សុវត្ថិ ទម្លាយរូបភាពមួយសន្លឹក ថតរូបជុំគ្នា ឡើងស្អាតៗដល់ហើយ រួចនិយាយថា…

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាប្អូនស្រីពៅ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងការតាមប្រពៃណីខ្មែរហើយ ដែលបានរៀបចំឡើង នៅទឹកដីភូមិកំណើត នៅក្នុងភូមិត្រពាំងសាលា ឃុំឈីកាច់ ស្រុកបាភ្នំ ខេត្តព្រវែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃពិធីមង្គលការនោះ មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញការដាក់តាំងរថយន្តទំនើបជាច្រើនគ្រឿង នៅក្នុងបរិវេណពិធីមង្គលការ ដែលក្នុងមានសុទ្ធតែឡានលំដាប់ៗ មានតម្លៃថ្លៃ ចតតាំងបង្ហាញនៅពីមុខរោងជ័យ ជាមួយបូណ៌ផ្កាដ៏ស្រស់ស្អាត ទាក់ចិត្តទាក់ភ្នែកអ្នកចូលរួម ក៏ដូចជាអ្នកលេងបណ្តាញសង្គម នូវទិដ្ឋភាពពិធីអាពាហ៍ពិពាហ៍ពិសេសមួយនេះណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែចាប់អារម្មណ៍ទៀតនោះ នៅក្នុងពិធីមង្គល គេក៏បានឃើញ លេចមុខតារាល្បីៗជាច្រើនដួង ដែលបានមកអញ្ជើញចូលរួមផងដែរ ។ តារាល្បីៗទាំងនោះ មានដូចជា៖ “ពិធីករ ជា វិបុល, ពិធីការិនី គង់ សុជាតិ, តារាចម្រៀងលោក ព្រាប សុវត្ថិ, តារាចម្រៀងលោក ខេមរៈ សិរីមន្ត, តារាចម្រៀងលោក ខេម, តារាចម្រៀង តន់ ចន្ទសីម៉ា, ពិធីករលោក ប៉ែន ចំរុង, យឹម តាស្រង់, និងលោក ហេង ឡុង” ។ ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បាននាំភរិយា និងកូនៗ ទាំងបីរបស់ខ្លួន មកចូលរួមក្នុងពិធីមង្គលការមួយនេះផងដែរ ប្រកបទៅដោយទឹកមុខសប្បាយរីករាយជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ស្រាប់តែកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ ភរិយា របស់លោក ព្រាប សុវត្ថិ បានទម្លាយរូបភាពមួយសន្លឹក ដែលបានថតរូបជុំគ្នាជាមួយ កូនៗទាំងបីរបស់ខ្លួន ព្រមទាំងជាមួយ តារាចម្រៀង ខេម និងគូដណ្តឹង តារាចម្រៀង ខេមរៈ សិរីមន្ត និងភរិយា ព្រមទាំងភ្ជាប់សារមួយឃ្លាទៀតថា៖

“មើលកូនគេផងចា៎ កម្លោះៗអស់ហើយ” ។ ក្រោយឃើញរូបភាពមួយសន្លឹកនេះភ្លាម ហ្វេនៗចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “កូនកម្លោះអូនសង្ហារៗខ្លាំងណាស់, តែម៉ាក់ប៉ានៅក្មេងដរដែល, ស្អាត់ៗណាស់កំលោះៗតែបងស្រីវិញស្អាត់ហើយក្មេងជាងកូនទៅទៀត,

តែលាញ់ប៉ាៗជាង, ស្អាតណាស់ប្អូនស្រី, លង់ទាំងឪលង់ទាំងកូន, ពូខេម ចាប់ដៃពូមន្ត យ៉ាងជាប់, មើលហើយបងពូសង្ហាះណាស់តែបងស្អាតជាង, សង្ហារម្លះលោកអេីយ” ៕

Related posts

Leave a Comment