កុំអន់ចិត្តនឹងគេអី សូមជួយលើកទឹកចិត្តគាត់ផង នេះគឺជាស្នាដៃជាងចម្លាក់ខ្មែរ ឆ្លាក់ទូកបុរាណខ្មែរ នាសម័យអង្គរ ពិតជាស្អាតខ្លាំងណាស់

សិល្បៈចម្លាក់ឈើ​ នៅតែ​ជាទីពេញ​និយម​របស់​ប្រជាពល​រដ្ឋខ្មែរ សម្រាប់​ដាក់​តាំងនៅ​តាមគេហដ្ឋាន ហាង​អាជីវកម្ម និង​សណ្ឋាគារ​នានា​ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ​ ធនធាន​ជំនាញ​ចម្លាក់ឈើ​ ហាក់​បីជាមានការ​ថមថយ​ជាខ្លាំង​ ដោយ​សារតែ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ បានវិលមក​ប្រកបរបរផ្សេងៗ​ ​និងធ្វើ​ការនៅតាម​ក្រុម​ហ៊ុន​ ក៏ដូចជា​រោងចក្រ​ជាដេីមនោះ​។

ដោយ​ឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ជាង​ចម្លាក់​ សិលា​ បានបង្ហោះពី​រូបភាព​ក្បាច់​ចម្លាក់​ឈើ​ដ៏ស្រស់​ស្អាត​ ដែលជាស្នាដៃរបស់កូនខ្មែរ​ ក្នុង​រូប​ភាព​ប្រាសាទ​អង្គរវត្ត​ និង​ទូក​ ដែលបាន​ធ្វេីឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាច្រេីន​មានការ​ចាប់​អារម្មណ៍​ និង​កោតសរសើរ​ជាខ្លាំង​។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មានការ​លើក​ឡើង​ក៏ដូចជា​បញ្ចេញ​នូវ​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជាក់ស្តែង​បងប្រុស​ម្នាក់បានមានការ​លេីកឡេីង​យ៉ាង​​ដូច្នេះ​​ថា៖«ស្នាដៃរបស់ខ្មែរ ពិតជាអស្ចារ្យណាស់ តែគួរអោយស្តាយ មិនអាចមានលទ្ធភាព បង្ហាញជាលក្ខណៈធំដុំដូច ប្រទេសជិតខាង»។

ជាមួយ​គ្នា​នេះ​ដែរ​ ក៏មាន​បងប្រុស​ម្នាក់​ទៀត​ បានមានការ​លេីកឡេីង​ដែរថា៖«ស្នាដៃល្អចឹងៗ គួរដាក់តាំងបង្ហាញនៅទីសាធារណៈដូចជា សារៈមន្ទីរ សណ្ឋាគារធំៗ ផ្សារទំនើប ឬ ព្រលានយន្តហោះជាដើម ដែលជាកន្លែងមមាញឹក និង មានភ្ញៀវទេសចរចេញចូលច្រើន ដើម្បីជាការផ្សព្វផ្សាយពីស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ»។

Related posts

Leave a Comment