មិនទាន់ចប់ទេ! ក្រោយផ្ទុះរឿងជនទី៣ ស្រាប់តែ អ្នកនាង ធារី បានទម្លាយសារមួយយ៉ាងវែងអន្លាយ ដែលរៀបរាប់ប្រវត្តិតស៊ូរបស់ខ្លួន កាលចូលប្រឡូករកស៊ីលក់អនឡាញដំបូង

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមកនេះ មានការផ្ទុះរឿងរ៉ាវមួយរបស់អ្នកលក់អនឡាញ ម្ចាស់ហាង V Shop ដ៏ល្បីមួយរូប និងអតីតសង្សារដេលស្រលាញ់គ្នា ៥ឆ្នាំ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមានអ្នកចែករំលែកតៗគ្នាជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលរឿងរ៉ាវខាងលើនេះ នៅតែជាប្រធានបទយ៉ាងក្តៅគគុកនៅឡើយ ស្រាប់តែកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ ស៊ាន ធារី បានបង្ហោះសារទម្លាយពីប្រវត្តិតស៊ូរបស់នាងកាលចូលប្រឡូករកស៊ីលក់អនឡាញដំបូងៗ ដែលគ្មានវត្តមានអតីតសង្សារនៅជាមួយឡើយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំដឹងថាសំរាប់អ្នកទាំងអស់គ្នាតែងតែគិតថា នៅពីក្រោយភាពជោគជយ័របស់នារីម្នាក់ តែងតែមនុស្សប្រុសនៅពីក្រោយខ្នង អាចទេប្តូរផ្នត់គំនិតគិតបែបនេះខ្លះ? ខ្ញុំអាចនិយាយបានថាមិនមែនមានតែខ្ញុំទេដែរជាមនុស្សស្រីម្នាក់ដែររឹងមាំ និងតស៊ូ ដោយខ្លួនឯង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំដឹងថាខ្ញុំនិយាយអ្វីពេលនេះក៏អ្នកទាំងអស់គ្នាមិនជឿរដែរ ព្រោះផ្នត់គំនិតអ្នកទាំងអស់គ្នា មនុស្សស្រីសុទ្ធតែទន់ខ្សោយ គ្មានមនុស្សប្រុសជួយធ្វេីមិនបានទេ ។ ដោយសារអ្នកទាំងអស់គ្នាមានគំនិតបែបនេះហេីយ ទេីបមនុស្សស្រីភាគច្រេីនមិនមានកំលាំងចិត្តក្រោកឈរឡេីង រកលុយដោយខ្លួនឯង ដេីម្បីជៀសពីការរំពឹងលេីប្តី។ ធ្វេីអោយមនុស្សប្រុសមួយចំនួនមេីលងាយ មិនអោយតំលៃ ហេីយមនុស្សស្រីយេីងគ្មាជំរេីសអ្វីក្រៅពីទ្រាំខាំមាត់សង្កត់ចិត្ត ទទួលពាក្យមេីលងាយពីមនុស្សប្រុស និង គ្រួសារសាច់ញាតិ្តខាងគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពទាំងអស់នេះគឺជារូបភាពដំបូងកាលខ្ញុំមិនទាន់ស្គាល់អតីតមិត្តប្រុសរបស់ខ្ញុំ ។ ខ្ញុំមកនៅថៃបាន ១០ខែហេីយទេីបជួបគាត់ ។ ខ្ញុំចាប់ផ្តើម និងមានមុខរបររបស់ខ្ញុំស្រាប់ហើយ ខ្ញុំបានបង្កេីតវាឡេីងដោយខ្លួនឯងដោយគ្មានអ្នកណាម្នាក់មកជួយឡេីយ។ ដេីមទុនក៏ខ្ញុំជាអ្នកសន្សំដោយខ្លួនឯង ត្រួសត្រាយផ្លូវដោយខ្លួនឯង រហូតឈរជេីងនឹង ដោយមិនមានអ្នកណាមកប្រាប់ខ្ញុំថាត្រូវធ្វេីដូចម្តេចឡេីយ។ បេីសិនជាមិត្តភក្តិឬបងៗអ្នកដែរស្គាល់ខ្ញុំតាំងពី 7-8 ឆ្នាំមុន ប្រហែលជាស្គាល់ និងយល់ច្បាស់ តាំងពីលក់អនឡាញដំបូងខ្ញុំតស៊ូយ៉ាងមេចខ្លះ ។ រៀនបណ្តេីរលក់អនឡាញបណ្តេីរ ដឹកឥវ៉ាន់អោយគេខ្លួនឯងបណ្តេីរ ព្រឹកទៅទិញឥវ៉ាន់ថ្ងៃដឹកអោយគេ យប់ទៅរៀនទៀត។

ដល់ក្រោយមកអនឡាយលក់មិនសូវដាច់ក៏សំរេចចិត្តចាកចេញពីស្រុកកំណេីតតែម្នាក់ឯង លុយក្នុងដៃមានតែតិចទេ ទៅរស់នៅថៃទាំងមិនស្គាល់ទិសតំបន់ មិនចេះនិយាយ សួរថាមនុស្សស្រីមានប៉ុន្មានអ្នកហ៊ានធ្វេី។ មកតែម្នាក់ឯងសុទ្ធ គ្មានបងប្អូន មិត្តភក្តិកំដរជូនមកទេ ដេីរតាមដងវិថីផ្សងព្រេងគ្រប់ទិសទី។

មួយថ្ងៃដេីរប្រមូលឥវ៉ាន់ជាង១០ម៉ោង ចុកជេីងទេ? ម៉ោង៣យប់បានបានគេង ត្រូវភ្ញាក់ម៉ោង៦:០០វិញទៀត មួយថ្ងៃគេងបានតែ៣ម៉ោងទេ។ ញាំតែម្ហូបក្លាសេទូរទឹកកករាល់ថ្ងៃ ដេីម្បីបំពេញក្រពះ។ ពេលនោះគាត់នៅឯណា? ហេីយខ្ញុំធ្វេីបានទេ? ខ្ញុំសូមអភយ័ទោសបេីខ្ញុំនិយាយទៅមានការទាស់ខុសត្រង់កន្លែងណាមួយ” ៕

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment