ទឹកចិត្តឪពុក! នេះជាកាដូសម្រាប់កូនប្រុស ដែលខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល12ឆ្នាំកន្លងមកនេះ បើទោះបីជាថ្ងៃនេះ កូនពុំទទួលបានលទ្ធផលល្អ យកមកឲ្យប៉ាម៉ាក់ក៏ដោយចុះ, កុំចុះចាញ់ណាកូនសម្លាញ់ ប៉ាម៉ាក់នៅក្បែរកូនជានិច្ច ខំម្តងទៀតណាកូនប្រុស…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ So Rifin បានវីដេអូដ៏មានន័យមួយ ក្នុងហ្វេសប៊ុកខ្លួន ពីការលើកទឹកចិត្តកូនប្រុស បើទោះបីប្រឡងមិនជាប់ក៏ដោយ រហូតធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ក្តុកក្តួលតាម ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖

“នេះជាកាដូសម្រាប់កូនប្រុស ដែលខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល12ឆ្នាំកន្លងមកនេះ បើទោះបីជាថ្ងៃនេះ កូនពុំទទួលបានលទ្ធផលល្អ យកមកអោយប៉ាម៉ាក់ក៏ដោយចុះ ប៉ុន្តែប៉ាម៉ាក់នៅតែមានមោទកភាព និងនៅតែចាំផ្តល់កម្លាំងចិត្តអោយកូន ព្រោះកូនបានបញ្ចេញអស់ពីសមត្ថភាពហើយ កុំចុះចាញ់ណាកូនសម្លាញ់ ប៉ាម៉ាក់នៅក្បែរកូនជានិច្ច ខំម្តងទៀតណាកូនប្រុស ប៉ាម៉ាក់ជឿជាក់ លើសមត្ថភាពរបស់កូនថាកូននឹងអាចធ្វើបាន ហើយអាចយកនិទ្ទេសល្អមកជូនប៉ាម៉ាក់។

ប៉ាម៉ាក់ សូមអរគុណដល់កូនប្រុស ដែលតែងតែស្តាប់នូវដំបូន្មានរបស់ប៉ាម៉ាក់ ហើយប៉ាម៉ាក់ ក៏សូមជូនពរអោយកូន ជួបតែសេចក្តីសុខនិងជួបតែភាពជោគជ័យ នៅក្នុងជីវិត ប៉ាម៉ាក់សូមសន្យាថា នឹងបង្ហាញផ្លូវវិជ្ជមានដល់កូននាថ្ងៃអនាគត នឹងត្រូវធ្វើតែអំពើល្អដើម្បីជាគំរូដល់គ្រួសារ និងសង្គមជាតិ៕ Kariz Ma”៕

Related posts

Leave a Comment