អីយ៉ា ក្រោយត្រឡប់មកពីប្រទេសបារំាងវិញ ស្រាប់តែ តារាចម្រៀងសំឡេងស្អក លោក ខេម ដឹកដៃមនុស្សពិសេសបើកចំហរ ធ្វើឲ្យហ្វេនៗ ដាក់ការសង្ស័យអាចនឹងមានដំណឹងល្អឆាប់ៗ…(មានវីដេអូ)

ភ្នំពេញ៖ គិតត្រឹមពេលនេះ គឺមានរយៈពេលប្រមាណជាជាង ១ខែមកហើយ ដែលតារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានវិលត្រឡប់មកពីប្រទេសបារាំងវិញ ក្រោយពីបានជូនគូដណ្តឹងទៅលេងក្រុមគ្រួសារកាលពីអំឡុងខែកក្កដា កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានវិលត្រឡប់មកវិញភ្លាម គេសង្កេតឃើញថា តារាចម្រៀងប្រុសរូបនេះ ហាក់កាន់តែមានភាពមមាញឹកនៅក្នុងវិស័យសិល្បៈដូចដើម ដោយជារៀងរាល់សប្តាហ៍បណ្តាលអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះបានឃើញលោក ខេម ចូលរួមច្រៀងក្នុងការប្រគំតន្រ្តីតាមស្ថានីយទូរទស្សន៍នានាមិនដែលដាច់គ្នានោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រឡេកទៅមើលជីវិតឯកជនរបស់លោកវិញ ពោលគឺពាក់ព័ន្ធជីវិតគូរបស់លោក ខេម បើគិតមកទល់ហ្នឹងពេលនេះមានរយៈពេលប្រមាណជាង ១០ឆ្នាំហើយ ដែលរូបលោកបានសាងចំណងស្នេហ៍នឹងនារីស្រស់សោភាជាអនិកជនមកពីបារាំង ។ បន្ថែមទៀតនោះ សព្វថ្ងៃនេះ រូបលោក និងនារីរូបស្រស់ម្នាក់នេះ ក៏មានឈ្មោះជាគូដណ្តឹងពេញសិទ្ធិរួចហើយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗនេះ មហាជនក៏ដូចជាបណ្តាលអ្នកគាំទ្រតារាប្រុសនេះ កាន់តែកត់សម្គាល់ឃើញថា តាំងពីវិលត្រឡប់មកពីប្រទេសបារាំវវិញមក លោក ខេម កាន់តែបើកចំហទំនាក់ទំនងឥតលាក់លៀមដូចមុនទៀតឡើយ នឹងគូដណ្តឹង ដោយគេរមែងឃើញលោកនាំនាងទៅណាមកណាជាមួយគ្រប់ពេល លើសពីនោះ មិនថាកម្មវិធីតូចធំនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចែករំលែកនូវីដេអូយ៉ាងផ្អែមល្ហែមរបស់លោក ខេម និង គូណ្តឹង ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតធ្វើឲ្យមហាជនជាច្រើនបានលើកឡើងថា អាចនឹងមិនយូរទៀតទេ លោក ខេម នឹងមានដំណឹងល្អចូលរោងការជាក់ជាមិនខាន៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment