អាណិតលោកតាណាស់! ឪពុកម្តាយខំចិញ្ចឹមបីបាច់ តាំងពីតូចរហូតដល់ធំ មានប្រពន្ធកូន គ្រប់គ្នា ហេតុអីគ្រាន់តែបាយទឹកមួយថ្ងៃបីពេល សម្រាប់លោកឪពុកពិសារសោះ ធ្វើមិនបាននោះ បែរជាបណ្តើយឲ្យគាត់ ដើរ..(មានវីដេអូ)

ជីវិតរបស់មនុស្សម្នាក់ៗ កើតមកលើផែនដីមួយនេះ មានអ្នកខ្លះក៏រស់នៅក្នុងស្ថានភាព ស្រណុកសុខស្រួល ហើយក៏មានអ្នកខ្លះទៀត រស់នៅលំបាកវេទនា ។ ជាការពិតណាស់ គ្មានអ្នកណម្នាក់ ដែលចង់រស់នៅក្នុងស្ថានភាពលំបាកនោះទេ ក៏ព្រោះតែគាត់គ្មានមិនដឹងខ្លួនគាត់ ត្រូវរស់នៅបែបណា គ្មានក្តីស្រម៉ៃ គោលដៅ ពិតប្រាកដ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Youth Save Cambodian បានបង្ហោះសារថា “គួអោយអាណិតលោកតាណាស់ចាស់ណាស់ហើយនៅដើរើសអេតចាយដើម្បីយកលុយទិញបាយហូបលោកតាបានប្រាប់ថាលោកតាមានកូនចៅដែរតែកូនចៅសុទ្ធតែក្រដូចនេះហើយទើបលោកខំដើរើសកំប៉ុងដើម្បីចិញ្ចឹមជីវិតបើបងប្អូនបានឃើញលោកតាសូមជួយជូនថវិកាអោយលោកតាបានទិញបាយហូបផងឬឧបត្ថម្ភតាមរយះខ្ញុំបាទ 093633500 012880624″។

Related posts

Leave a Comment