ស្វីតដល់ហើយ! កូន ៣ហើយ យក់ ថិតរដ្ឋា និយាយត្រង់ៗបែបនេះ ក្រោយបានស្វាមីខ្លួន យកនំខេកមួយមក surprise ពិសេសទៀតនោះ នៅលើនំខេក មានសរសេរពាក្យប៉ុន្មានម៉ាត់ទៀតថា…

ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជនជាច្រើនមិនតិចនាក់នោះទេ ពិតជានឹកឃើញដល់ទឹកដមសំឡេងច្រៀងដ៏ផ្អែមពិរោះ ពោរពេញដោយមនោសញ្ចេតនា គឺ អ្នកនាង យក់ ថិតរដ្ឋា នោះ ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈមិនសូវលេចមុខឃើញមានបទចម្រៀងថ្មីៗ បំពេអារម្មណ៍ទស្សនិកជន និងហ្វេនៗដូចពេលកន្លងមក ប៉ុន្តែបទចម្រៀងចាស់ៗរបស់នាង នៅតែរណ្តំក្នុងបេះដូងអ្នកគាំទ្រជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ អ្នកនាង យក់ ថិតរដ្ឋ និងស្វាមី កំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយកូនៗទំាងបី ដោយ កូនប្រុសទី១ មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ រីឯកូនប្រុសទី២ មានឈ្មោះ ឃុំ រដ្ឋាណាលីឌី និងកូនស្រីទី៣ មានឈ្មោះ ឃុំ រដ្ឋាណាតាលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ទោះបីជា អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរួមរស់ជាស្វាមីភរិយានឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែមើលទៅអ្នកទាំងពីរនៅតែរក្សាភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក គ្មានឃើញប្រែប្រួលអីបន្តិសោះឡើយ ពិតជាគួរឲ្យសរសើរណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ចំថ្ងៃខួបកំណើតរបស់អ្នកនាង យក់ ថិតរដ្ឋា ដោយបានឃើញ លោក ឃុំ ប៉ុណ្ណដែត ដែលជាស្វាមី បានយកនំខេកមួយមក surprise ភរិយាខ្លួន ពិសេសទៀតនោះនៅលើនំខេក បានសរសេរបញ្ជាក់ឡើងច្បាស់ៗថា «អូន ម៉ាប់ៗ យក់ ថិតរដ្ឋា បងស្រលាញ់អូន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែទទួលនំខេកពីស្វាមី និងបានឃើញពាក្យប៉ុន្មានម៉ាត់នេះ រដ្ឋា រំភើបចិត្តយ៉ាងខ្លាំង ដល់ថ្នាក់រូបនាងបានសារភាពពីអារម្មណ៍របស់ខ្លួនចេញមកថា៖ “ពិតជាអរគុណខ្លាំងណាស់បងស្រីVann Kanha នឹងបងស្រីRany Rany ព្រមទាំងអរគុណណាស់ចំពោះលោកប្តីក្នុងថ្ងៃពិសេសរបស់ខ្ញុំ បាន ធ្វើអោយខ្ញុំរំភើបខ្លាំងណាស់ ជាពិសេសគឺលោកប្តីបាន សរសេរពាក្យថា (បងស្រលាញ់អូន)” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment