Wow! លេចមុខសសុទ្ធតែ តារាល្បីៗជាច្រើនដួង អញ្ជើញចូលរួមក្នុងពិធីមង្គលការ របស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាន់តែពិសេសទៀតនោះ គឺមានវត្តមាន…

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គឺលោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ នោះ ដែលត្រូវជាប្អូនស្រីពៅ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះជាអ្នកជំនួញវ័យក្មេងជោគជ័យមួយរូប នៅក្នុងប្រទេសកម្ពុជា គឺលោក វ៉ន ខួវ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលការរៀបចំនៅក្នុងពិធីមង្គលវិញ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង នូវការដាក់តាំងរថយន្តទំនើបជាច្រើនគ្រឿង នៅក្នុងបរិវេណពិធីមង្គល ដែលក្នុងនោះ មានសុទ្ធតែឡានលំដាប់ៗ មានតម្លៃថ្លៃ ចតតាំងបង្ហាញនៅពីមុខរោងជ័យ ជាមួយបូណ៌ផ្កាដ៏ស្រស់ស្អាត ទាក់ចិត្តទាក់ភ្នែកអ្នកចូលរួម ក៏ដូចជាអ្នកលេងបណ្តាញសង្គម នាំគ្នាភ្ញាក់ព្រឺតគ្រប់ៗគ្នា នូវទិដ្ឋភាពពិធីអាពាហ៍ពិពាហ៍ពិសេសមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាន់តែចាប់អារម្មណ៍ទៀតនោះ នាល្ងាចថ្ងៃដដែលផងនេះ នៃពិធីសិរីសួស្តីនេះ គេក៏បានឃើញ លេចមុខតារាល្បីៗជាច្រើនដួង ដែលបានមកអញ្ជើញចូលរួមផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាល្បីៗទាំងនោះ មានដូចជា៖ “ពិធីករ ជា វិបុល, ពិធីការិនី គង់ សុជាតិ, តារាចម្រៀងលោក ព្រាប សុវត្ថិ, តារាចម្រៀងលោក ខេមរៈ សិរីមន្ត, តារាចម្រៀងលោក ខេម, តារាចម្រៀង តន់ ចន្ទសីម៉ា, ពិធីករលោក ប៉ែន ចំរុង, យឹម តាស្រង់, និងលោក ហេង ឡុង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាន់តែកក្រើកទៀតនោះ គេក៏បានឃើញវត្តមាន ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចូលរួមក្នុងពិធីមង្គលមួយនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្និតស្នាលបំផុត ។

ក្រឡេកទៅមើល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រំភើបចិត្តខ្លាំងពេក បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ “សូមថ្លែងអំណរគុណ ដល់បងប្អូនសិល្បះករ សិល្បះការនីទាំងអស់ ដែរមានវត្តមានក្នុងពិធីមង្គលការរបស់ប្អូនស្រីពៅខ្ញុំបាទ នៅខាងឈើកាច់បាភ្នំទាំងអស់គ្នា សូមជូនពរបងប្អូនទាំងអស់គ្នាឱ្យមានសុខភាពល្អនិងធ្វើដំណើរទាំងទីជិតទីឆ្ងាយទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment