ក្រោយឃើញអ្នកគាំទ្រ ឈរចាំទទួលច្រើន រំជួលចិត្តខ្លាំងពេក ដល់ថ្នាក់ ប៉ូគឹមថេង សុទ្ធធីតា បានទម្លាយអារម្មណ៍របស់ខ្លួនចេញមកថា….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ កញ្ញា ប៉ូគឺមថេង សុទ្ធធីតា ដែលជាបវរកញ្ញាតំណាងកម្ពុជា Miss Grand Cambodia 2021 បានទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Grand international 2021 ដែលធ្វើឡើងនៅក្នុងប្រទេសថៃ រហូតបានឈានចូលទៅដល់ Top 10 ក្នុងកម្មវិធីនេះថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យមហាជនខ្មែរជាច្រើន មានក្តីរំភើបចិត្តជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Grand International 2021 គឺបានរកឃើញម្ចាស់តំណែងគ្រងមកុដហើយកាលពីរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ដោយបានទៅលើបវរកញ្ញាមកពីប្រទេសវៀតណាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២១ នេះ គេបានឃើញ Miss Grand Cambodia បានត្រឡប់មកដល់ ប្រទេសកម្ពុជាវិញហើយ ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អ្នកគាំទ្រយ៉ាងច្រើនសឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់ធ្វើឲ្យ ប៉ូគឺមថេង សុទ្ធធីតា មានក្តីរំភើបចិត្តរកពាក្យអ្វីនិយាយមិនចេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ នាថ្ងៃដដែលផងនេះ ប៉ូគឺមថេង សុទ្ធធីតា រំភើបចិត្តខ្លាំងពេក បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ “អោយនិយាយបែបណាទើបសមនិងទំហំចិត្តមួយនេះ សុំទោសប្រជាជនកម្ពុជាអ្នកល្អពេកហើយ ខ្ញុំនិយាយមិនចេញទេ ក្រៅពីពាក្យថាស្រលាញ់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញសារមួយនេះភ្លាម ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបាននាំគ្នាចូលទៅ ខំមិន ថា៖ “️ស្រលាញ់ពេញបេះដូង, ស្តាយណាស់អត់បានទៅទទួល, ខ្ញុំស្រលាញ់អ្នក, ផ្ញើរចិត្តនឹក. នឹងស្រលាញ់អ្នកពីចម្ងាយ, ញញឹមស្រស់ណាស់បង, បងស្រីធ្វើបានល្អហើយញុមសរសើរ” ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment