អីយ៉ា! ទីបំផុតលោក សាន្ត ប៊ុនធឿន បានជួប អ្នកសារព័ត៌មាន នៅខេត្តស្វាយរៀង នេះហើយ, ចង់ដឹងថាគាត់និយាយអ្វីទេ? (មានវីដេអូ)

កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើអ្នកសារព័ត៌មានមួយរូប ប្រចាំ ICDTV ដោយរូបគាត់បានធ្វើការ Live ផ្ទាល់ពី គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួស ធ្ងន់ធ្ងរ នៅក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ក្រោយពីឃើញវីដេអូនេះហើយ បានធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការរិះគន់ អ្នកខ្លះទៀតបានយកទៅ Troll ហើយក៏មានអ្នកខ្លះទៀតក៏មានការគាំទ្រ អ្នកសារព័ត៌មានរូបនេះផងដែរ។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញ លោក សាន្ត ប៊ុនធឿន បានទៅជួបសម្ភាសន៍ផ្ទាល់ ជាមួយ កំពូលអ្នកសារព័ត៌មាន ឈ្មោះ លោក ផាត់ ហ៊ន រូបនេះហើយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ ថាពួកគាត់និយាយអ្វីខ្លះ តោះទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment