ស្ដាប់ចប់ រំភើបចិត្តណាស់! បេក្ខជនចូលរួមប្រឡង បានចោទសំនួរ កញ្ញាឯកនៃកម្ពុជា (Miss Grand Cambodia 2021) ថា «ហេតុអីបានជាប្រជាជនអ្នកឯងស្រលាញ់អ្នកឯងម្ល៉េះ?» ភ្លាមនោះ កញ្ញាឯក បានឆ្លើយប្រាប់ យ៉ាងច្បាស់ៗ ថា..(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះថា «Miss Grand Cambodia» បានប្រកាស់ឲ្យដឹងថា៖ “ការបោះឆ្នោតបានចាប់ផ្ដើមហើយចូលរួមជាមួយយើងទាំងអស់គ្នាដើម្បីឲ្យកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាយើងមានឱកាសចូលទៅក្នុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដប់នាក់ចុងក្រោយ( Top 10 ) នៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ( Miss Grand international 2021 ) ពុកម៉ែបងប្អូនអ្នកគាំទ្រទាំងឡាយអាចចូលរួមជាមួយយើងក្រុមហ៊ុនយើងដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមចំណែកនៃថវិកា 1ដុល្លារសម្រាប់1Vote យើងខ្ញុំមានតែពាក្យអរគុណ ទៅដល់អ្នកគាំទ្រនិងពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាដែលស្រឡាញ់និងគាំទ្រកញ្ញាឯកដ៏អស្ចារ្យនេះ អ្នកទាំងអស់គ្នាក៏អាចធ្វើការDownload App 《Star Phone》 តាមរយៈ App Store ឫ Play Store ផងដែល” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនបង្អន់យូរឡើយ ស្រាប់តែទទួលដំណឹងនេះភ្លាម នៅប្រហែលជាម៉ោង ៥ ល្ងាច នេះ អ្នកស្រី ទ្រី ដាណា បាននិយាយយ៉ាងច្បាស់ៗប្រាប់ថា៖ “រំភើបចិត្តពេលឃើញបវរកញ្ញាខ្មែរយើងឡើងឆាកអន្តរជាតិម្ដងៗ នាងខ្ញុំជួយ 5000$ ដើម្បីបោះឆ្នោតតាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

App ស្មើនឹង 5500 Votes ខំប្រឹង តស៊ូឡើងប្អូនស្រី ត្រូវចាំថាប្អូនជាបវរកញ្ញាតំណាងជាតិយើង ហើយយើងទាំងអស់គ្នា រង់ចាំគាំទ្រផ្ដល់កម្លាំងចិត្តជានិច្ច សូមគាំទ្រ ការបោះឆ្នោតតាម App Star Phone សល់ពេល ៣ថ្ងៃទៀត ដើម្បីបវរកញ្ញាកម្ពុជាយើងបានឈានចូល Top 10 វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand International” ។

ក្រឡេកទៅមើលតារាចម្រៀងស្រី ដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសវិញ ពេជ្រ សោភា ក៏បាននិយាយប្រាប់ថា៖ “នាងខ្ញុំពេជ្រ សោភា ជួយ ៥០០$ លុយខ្មែរ (២០០០០០០រៀល) ដើម្បីបោះឆ្នោតតាម App Star App ស្មើនឹង ៥៥០votes សម្រាប់បវរកញ្ញាតំណាងជាតិយើង” ។

យ៉ាងណាមិញ ក្នុងវីដេអូមួយនេះ កញ្ញា ប៉ូគឺមថេង សុទ្ធធីតា បាននិយាយរឿងគួរឲ្យចាប់អារម្មណ៍មួយទៀតថា៖ “អ្នកទាំងអស់គ្នាដឹងអត់? សូម្បីតែ candidate ដែលគាត់នៅ team មួយខ្ញុំគាត់និយាយថា ម៉េច Cambodia ហ្នឹង Like ហើយនឹង Vote Share ច្រើនម្ល៉េះ

គាត់សួរថា ហេតុអីបានជាប្រជាជនអ្នកឯងស្រលាញ់អ្នកឯងម្ល៉េះ ចឹងអីចឹង គាត់សួរគាត់ឆ្ងល់ ខ្ញុំមាននិយាយអី ខ្ញុំមានតែនិយាយប្រាប់ថា ប្រជាជនខ្ញុំស្រលាញ់ខ្ញុំ ប្រជាជនខ្ញុំស្រលាញ់ប្រទេសពួកខ្ញុំ ពួកខ្ញុំស្រលាញ់អរិយធម៌ វប្បធម៌ របស់ពួកខ្ញុំ ពួកខ្ញុំត្រូវតែថែឲ្យបាន…” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាស្ដាប់វីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment