Wow! បើកឆាកចូលខែថ្មីភ្លាម លោក នៅ ស៊ីនឿន ទម្លាយថ្ងៃខែ និងទីកន្លែង ចូលរោងការហើយ ដោយរូបលោកបាននិយាយ យ៉ាងច្បាស់ៗ ថា…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងលោក នៅ ស៊ីនឿន ហើយ ដែលរូបលោកគឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងរបស់លោកភាគច្រើនតែងតែទទួលបានការគាំទ្រពីសំណាក់មហាជន និងហ្វេនៗរបស់ខ្លួនជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា លោក នៅ ស៊ីនឿន បានស្វែងរកឃើញម្ចាស់បេះដូង ព្រមទាំងបានដឹកដៃគ្នាភ្ជាប់ពាក្យកាលពីអំឡុងខែធ្នុ ឆ្នាំ ២០១៨ មកម្ល៉េះ ជាមួយនឹងនារីអនិកជនប្រទេសបារំាងដ៏ស្រស់សោភា បើគិតមកទល់ពេលនេះ គឺមានរយៈពេលជិត ៣ឆ្នាំ មកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ក្រោយពីបានប្តូរឈ្មោះទោជាគូដណ្តឹងហើយនោះ លោក នៅ ស៊ីនឿន និងអនាគតភរិយា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពស្និតស្នាល ព្រមទាំងផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក មើលទៅពិតជាមានសុភមង្គលដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីបានភ្ជាប់ពាក្យអស់រយៈពេលជិត ៣ឆ្នាំ និងតែងមានការសួរនាំ ព្រមទាំងមានការទន្ទឹមរង់ចាំពីមិត្តភក្តិពេលណាលោក នៅ ស៊ីនឿន និងគូដណ្តឹងដឹកដៃគ្នាចូលរោងការនោះ ស្រាប់តែអំឡុងចុងខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហើបឲ្យដឹងហើយថា រូបលោក និងអនាគតភរិយាត្រៀមចូលរោងការនៅខែធ្នូ ឆ្នាំ ២០២១ នាពេលខាងមុនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ គេបានឃើញលោក នៅ ស៊ីនឿន និងគូដណ្តឹងបានដឹកដៃគ្នាទៅថត Pre-wedding ជាច្រើនខេត្តដោយមានដូចជាទឹកដីខេត្តសៀមរាប កោះរ៉ុង មណ្ឌលគិរី ព្រះវិហារ កំពង់ចាម និងទីក្រុងភ្នំពេញ ជាដើម ដោយមើលឃើញទៅថា តារាចម្រៀងប្រុសរូបនេះ និងគូដណ្តឹង បានជះលុយមិនតិចនោះទេក្នុងការធ្វើដំណើរទៅផ្តិតយករូបភាព Pre-wedding ជាច្រើនកន្លែងបែបនេះ ។ ពិសេសទៀតនោះ លោក នៅ ស៊ីនឿន និងគូដណ្តឹង បានជូលកប៉ាល់ និង Private Jet ដើម្បីថតទៀតផងដែរ ។

ក្រោយពីបានបង្ហើបគម្រៀងរៀបការហើយនោះ លុះមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ កាលពីថ្ងៃម្សិលមិញនេះ លោក នៅ ស៊ីនឿន ក៏បានបញ្ជាក់ប្រាប់បន្ថែមកាលបរិច្ឆេទច្បាស់លាស់ហើយ ដោយរូបលោក និងដឹកដៃអនាគតភរិយាដ៏ស្រស់ស្អាតរបស់ខ្លួនចូលរោងជ័យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ នាពេលខាងមុខនេះ នៅឯសណ្ឋាគារលំដាប់ផ្កាយ ៥ Sofitel Phnom Penh ។ ក្នុងនោះ លោក នៅ ស៊ីនឿន បានសរសេរបញ្ជាក់បន្ថែមទៀតថា៖

“ក្ដៅៗ បាទ #ស្ពានភ្ជាប់និស្ស័យ ទឹកដី កំពង់ចាម និង ត្បូងឃ្មុំ សូមរីករាយ កំរងរូបភាព ៚PreWedding របស់យើងខ្ញុំទាំងពីរនាក់ ដែលរៀបចំដោយ ពិធីការ កម្មវិធី មង្គលការបស់យើងខ្ញុំ ដែលនឹងធ្វើឡើងនៅ សណ្ធាគារ #សូហ្វីតែលភូគីត្រា ថ្វៃទី22 ខែ12 ឆ្នាំ2021 ខាងមុខនេះ ។

សុំលាក់ ពិធីការសិន ចាំបង្ហាញថ្ងៃពិសេស ហើយក៏សូមអរគុណ បង TENG SAMAO FILMS និងក្រុមកាងារ ដែលបានសហការៀបចំថតទាំង6 ខេត្ត នេះ សូមអគុណបងប្អូន អ៊ុំពូមីង លោកតាលោកយាយ ដែលស្រលាញ់ចូលចិត្តយើងខ្ញុំទាំពីរនាក់ ដោយក្ដីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតពីយើខ្ញុំទាំងពីរនាក់ ៚សូមអរគុណសន្តិភាព៚” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment