ស្រស់ស្អាតមិនចាញ់គ្នាឡើយ! អីយ៉ា ស្ងាត់ៗ ស្រាប់តែ សឿន ផាភួង ដឹកដៃកូនស្រី តុបតែងខ្លួនដាក់មួយឈុតនេះ ស្អាតស្មើដៃគ្នា..

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងស្រីជើងចាស់ សឿន ផាភួង នោះ ដែលជាតារាសម្តែងស្រីម្នាក់មានឈ្មោះល្បីល្បាញខ្លាំង ដោយទទួលការស្រលាញ់ពីសំណាក់មហាជនតាមរយៈ ការសម្តែងក្នុងខ្សែភាពយន្តខ្មែរជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របនឹងនេះផងដែរ មហាជនជាច្រើនក៏បានដឹងថា តារាសម្តែងស្រីជើងចាស់រូបស្រស់ សម្រសមិនប្រែរូបនេះ មានកូនស្រីម្នាក់កំពុងតែដើរលើវិថីតែមួយជាអ្នកម៉ាក់ខ្លួន ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទិ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញតារាសម្តែងជើងចាស់ សឿន ផាភួង បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រីដោយអ្នកនាង ស្លៀកនូវសម្លៀកបំពាក់អប្សរា រីឯកូនស្រីស្លៀកតុបតែងជានាងនាគ មើលទៅពិតជាស្រស់ស្អាតខ្លាំងទាំងម៉ាក់ទាំងកូនតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេសទៀនោះ គេឃើញថាម៉ាក់កូនទាំងពីរនេះ ពិតជាមានមុខមាត់ស្រស់ស្អាតស្មើរដៃគ្នា ខណៈដែល ផាភួង ក៏កាន់តែក្មេង មើលទៅសឹងតែច្រលំដូចបងប្អូន នៅពេលតុបតែង និងបែរមកគ្រងនៅឈុតបុរាណបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សម្រស់តារាសម្តែងស្រីជើងចាស់រូបនេះ មានវ័យ៣០ប្លាយឆ្នាំរូបនេះ បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ដែលនៅតែមានសាច់សខ្ចីស្រស់ស្អាត ហើយជាពិសេសនោះ ការតុបតែងខ្លួនមិនថាបែបណា គឺថាតារាក្មេងៗមួយចំនួនសុំចាញ់តែម្តង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment