ហ្វេសប៊ុក ៖ សូមរំលឹកឡើងវិញថា រឿងរ៉ាវរបស់អន្ទិត កក្កដា និង ប្អូនស្រី ស៊ូលី ពីប៉ុន្មានថ្ងៃមុន រហូតមកដល់ពេលនេះនៅមិនទាន់ចប់នៅឡើយទេ។រឿងរ៉ាវរវាង អន្ទិត កក្កដា និង ប្អូនស្រី ស៊ូលី គឺរហូតមកដល់ឥឡូវនេះ នៅតែក្តៅដដែល រហូតធ្វើឲ្យមហាជនមួយចំនួន ក៏ចង់ដឹងដែរថា តើការបកស្រាយរបស់ប្អូន ស៊ូលី និង អតីតសង្ឃអង្គនោះ តើមួយណាត្រឹមត្រូវ។
យ៉ាងណាមិញ បន្ទាប់ពី កញ្ញា ស៊ូលី បានLiveវីដេអូយំស្រែកក៏ព្រោះតែរឿងមួយនេះ នាងត្រូវមហាជនជាច្រើនជេរ ហើយក៏នៅតែមានអ្នកខ្លះគាំទ្រ និងលើកទឹកចិត្តដដែល។
ជាក់ស្តែងជុំវិញរឿងរ៉ាវខាងលើនេះដែរ នាព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះផងដែរ យោងតាមរយៈហ្វេសប៊ុករបស់អន្ទិតកក្កដា បានបង្ហោះសារមួយថា អ្នកដែលខឹង និន្ទា ច្រណែន ឈ្នានីសយើង ពុំមែនជាបុគ្គលដែលយើងត្រូវស្អប់នោះទេ ផ្ទុយទៅវិញ ពួកគេគួរឲ្យអាណិតណាស់ ព្រោះអ្នកទាំងនោះមិនអាចរកសេចក្តីសុខឲ្យខ្លួនឯងបាន #រួមគ្នាជិះកង់ដើម្បីការងារមនុស្សធម៌៕