មើលកូនកំលោះ កូនក្រមុំគេផង! អីយ៉ា ស្ងាត់ៗ អ្នកនាង គង់ ចាន់ស្រីមុំ បានបញ្ចេញមួយឈុតថ្មីទៀតហើយ ព្រមទាំងបាននិយាយប្រាប់ពី ស្ទាយ៍មួយនេះទៀតថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង គង់ ចាន់ស្រីមុំ នោះ គឺជាតារាសម្តែង និងជាពិធីការិនី ម្នាក់ដ៏មានប្រជាប្រិយភាព និងល្បីល្បាញម្នាក់ ព្រមទាំងមានសម្រស់ស្រស់ស្អាត នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗជាច្រើនរបស់ខ្លួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរៀបការរួចមក តារាស្រីរូបនេះ កាន់តែមានជីវិតរស់នៅយ៉ាងស្រស់បំព្រងជាមួយនឹងស្វាមីគឺលោក គឹម សីហា ដែលតែងតែចេញមកបង្ហាញពីសកម្មភាពដ៏រីករាយមិនចេះដាច់នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នគាំទ្រជាច្រើនបានទស្សនាកម្សាន្តជាហូរហែមិនដាច់នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ អ្នកនាង ស្រីមុំ ចូលចិត្តតុបតែងខ្លួនប្លែកៗ និងបង្ហោះរូបភាពទាំងនោះឲ្យហ្វេនៗ និងមហាជនបានទស្សនាមិនដែលដាច់នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយ ដោយលើកនេះរូបនាង និងស្វាមី បានតុបតែងខ្លួនយ៉ាងប្លែកទាក់ភ្នែក ក្នុងឈុតសម្លៀកបំពាក់កូនកំលោះ កូនក្រុំ អំឡុងឆ្នាំ ១៩៩០ ព្រមទាំងនិយាយប៉ុន្មានម៉ាត់ ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃនេះជាថ្ងៃមង្គលយេីងណាឯង តោះ ញញឹមអោយស្រស់ៗមកបុិ Kem seyha គ្រាន់តែឃេីញរូបនេះអ្នកនឹកដល់ឆ្នាំណា ហេីយនឹកឃេីញដល់អ្នកណាជាងគេ” ។

នៅមិនទាន់អស់នៅឡើយ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែ អ្នកនាង ស្រីមុំ និងស្វាមី បានបញ្ចេញរូបភាពស្ទាយ៍ថ្មីទៀតហើយ ដែលថតក្រាបលើស្មៅ ព្រមទាំងបាននិយាយទៀតថា៖ “មកហេីយៗ……. អ្នកណាសួររកស្ទាយ៍ក្រាបលេីស្មៅខ្លះ? ស្ទាយ៍ដែលមិនអាចចោលបានជំនាន់ 90s បេីអត់ស្ទាយ៍និងគឺអត់ទាន់សម័យ សុីវិល័យឈានមុខគេទេ” ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ស្រាប់តែហ្វេនៗជាច្រើនចូលទៅ ខំមិន ថា៖ “កម្របានឃេីញ, កប់សេរីជំនាន់ម៉ាក់ៗ, ឡូយម៉ងស៊ីស, សរសើរត្រង់ពូកែរកនឹកមង, ស្អាតខ្លាំងៗចែ, កូនក្រមុំសើចរហូត, សុំសរសើរmommy ហើយ គ្រប់ទម្រង់ហ្មង, Style ម៉ែខ្ញុំទៀត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment