ទឹកចិត្តប្រពៃណាស់! ឧកញ៉ា ទៀ វិចិត្រ បានចុះសួរសុខទុក្ខ ប្រជានេសាទវ័យចំណាស់ម្នាក់ ហើយក៏បានជួយទិញត្រីដ៏ធំចំនួន២ក្បាល តម្លៃ២៦មុឺនរៀល ព្រមទាំងជូនថវិកា៨០មុឺនរៀលបន្ថែមទៀត…(មានវីដេអូ)

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ទៀ វិចិត្រ នោះ ហើយលោកក៏ត្រូវបងប្អូនខ្មែរ មួយចំនួន តែងតែហៅលោកថាជាឧកញ៉ា ចិត្តធម៌ផងដែរ ព្រោះតែទង្វើរសប្បុរសធម៌របស់លោក បានជួយគេច្រើនណាស់ ដែលមិនអាចរៀបរាប់អស់។ ចំណែកថ្មីៗនេះទៀត លោកឧកញ៉ា ទៀ វិចិត្រ បានចុះជួបសួរសុខទុក្ខ ប្រជានេសាទវ័យចំណាស់ម្នាក់ និង បានជួយទិញត្រីដ៏ធំ ចំនួនពីរក្បាល ក្នុងតម្លៃ២៦មុឺនរៀល ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ លោក ឧកញ៉ា បានជូនថវិកា ៨០មុឺនរៀលបន្ថែមទៀត សំរាប់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឧកញ៉ា ទៀ វិចិត្រ ក៏បានភ្ជាប់សារខ្លី ក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា៖ “មាន ឬ ក្រ ក៏ជាមនុស្សដូចគ្នា កុំវាយតម្លៃគេថា ថ្លៃថ្នូរ ឬ ថោកទាប ព្រោះថា ភាពថ្លៃថោក របស់មនុស្ស ស្ថិតលើ ចិត្តគំនិត មិនមែនទ្រព្យធននោះទេ…”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យប្រិយមិត្តជាច្រើន បង្ហាញក្តីរំភើបជំនួស ប្រជានេសាទរូបនេះជាខ្លាំង ព្រមទាំងកោតសរសើរនូវទឹកចិត្តដ៏ប្រពៃរបស់លោក ឧកញ៉ាផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

Related posts

Leave a Comment