ចូលរួមអបអរសាទរផង! ពេលនេះលោក រិន សាវ៉េត ចូលរោងការជាមួយភរិយថ្មី នាព្រឹកនេះហើយ..

ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីប៉ុន្មានខែមុននេះ នៅថ្ងៃនេះដែលជាថ្ងៃជ័យវេលាល្អ របស់តារាចម្រៀងប្រុសលោក រិន សាវ៉េត និងភរិយាថ្មីដែលបានធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនបានចូលរួម អបអរដល់គូស្នេហ៍ភរិយាថ្មីថ្មោង។

ជាក់ស្តែងក្នុងកម្មវិធីនាព្រឹកនេះដែរ ត្បិតតែមិនសូវមានការចូលរួមច្រើនពីសំណាក់មិត្តរួមសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាកម្មវិធីរបស់លោកបាន ធ្វើឡើងពោរពេញដោយស្នាមញញឹម និងក្តីសុខជាខ្លាំង។ កាន់តែពិសេសនោះគឺ កូនកម្លោះក្រមុំក៏បានតែងខ្លួនយ៉ាងស្រស់ស្អាតយ៉ាងខ្លាំង នៅក្នុងឈុតប្រពៃណីសាកសមគ្នាគួរឲ្យសរសើរ។

តាមរយៈថ្ងៃដ៏ពិសេសនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ក៏បានចូលរួមអបអរដល់លោកនិងភរិយាថ្មីគ្រប់គ្នា ក្រោយបានចាប់ដៃគ្នាមួយរយៈពេលនេះ យល់ចិត្តយល់ថ្លើមគ្នា។

សូមបញ្ជាក់ផងដែរថា នេះជាមង្គលការទី២របស់តារាចម្រៀងប្រុសរូបនេះ​ ដែលបានធ្វើឡើងក្រោយភរិយាដើម បានទទួលមរណភាពដោយសារតែជម្ងឺប្រចាំកាយអស់ពេលប៉ុន្មានឆ្នាំមកនេះ ស្របពេលដែលកូនៗក៏នៅតូចត្រូវការអ្នកមើលថែ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment